Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដី រំលោភ ទន្ទ្រានលើផ្ទៃបឹងត្របែក

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំង មន្ត្រីជំនាញ ចុះដាក់គ្រឿងចក្រ កាយយកអាចម៍ដី ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក បន្ទាប់ពីក្រុមជនខិលខូច លួចចាក់ដីរំលោភ យកអាងស្តុកទឹកបឹងត្របែក។

បើតាមការបញ្ជាក់ពីអភិបាលខណ្ឌចំការមន មន្ត្រីជំនាញចុះ កាយយកអាចម៍ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុបទឹក និង វាស់វែង បើកផ្លូវចំនួន៣ខ្សែ ក្រោយពីអាជ្ញាធរ ចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដី រំលោភ ទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ។

លោក ថេង សុថុល បានឲ្យដឹងថា “ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ ។ ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុម បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមាន ការសាង សង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះ ដំណាំផ្សេងៗព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ “។

លោកអភិបាលខណ្ឌចំការមន បានបញ្ជាក់ថា “ទង្វើទាំងអស់នេះ ជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ”។

លោកបានបន្ថែមថា ក្នុងនាម អាជ្ញាធរ ដែនដី ក៏ដូចជាមន្ត្រីជំនាញ មិនអនុញ្ញាតឲ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់ បែបនេះបានឡើយ ។ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

ពាក់ព័ន្ធនិងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែ ចុះធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំឲ្យមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សពផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន រឹងទទឹង បន្តរំលាភនិងសង់សំណង់ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវតែចាត់វិធានការ រដ្ឋបាល ដាច់ខាតដោយមិនអនុញ្ញាតឲ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកនេះទេ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ ពិសេសចំពោះ ការទិញលក់ក្នុងទីផ្សារងងិតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់កុំប្រថុយ ព្រោះជាទង្វើល្មើសនឹងច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×