Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ចេញប្រកាស ស្តីពីការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុន

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញប្រកាសស្តីពី ការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុន ដើម្បីដាក់កំណត់ការដាក់ ពាក្យសម្គាល់ទ្រង់ទ្រាយនៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុនដោយប្រើពាក្យពេញ ឬជាអក្សរកាត់បាន។

បើតាមប្រកាសស្តីពី ការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុននាម គឺករណ៍របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬអក្សរកាត់ថា “ឯ.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ ក្រុមហ៊ុន។

នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញ លេញថា “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ឬអក្សរកាត់ថា “ម.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ ក្រុមហ៊ុន។

សហគ្រាសឯកបុគ្គលត្រូវដាក់នូវពាក្យថា “សហគ្រាសឯកបុគ្គល” នៅពីមុខនាមករណ៍នោះ។

នាមករណ៍របស់សាខាក្រុមហ៊ុនក្នុងស្រុក គឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ឬនៅពីមុខនាមករណ៍ របស់សាខានោះត្រូវសរសេរពាក្យ “សាខាក្រុមហ៊ុនក្នុងស្រុក”។ នាមករណ៍របស់សាខាក្រុមហ៊ុនបរទេសគឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ឬនៅពីមុខនាមករណ៍
របស់សាខានោះត្រូវសរសេរពាក្យ “សាខាក្រុមហ៊ុនបរទេស”។

នាមករណ៍របស់ការិយាល័យតំណាងពាណិជ្ជកម្ម ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម ជានាមករណ៍របស់ក្រុមហ៊ុនដើមនៅឯបរទេស។ នៅពីលើ ឬនៅពីមុខនាមករណ៍នេះ ត្រូវសរសេរពាក្យ “ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្មបរទេស”។

នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា “ក្រុម ហ៊ុនសហកម្មសិទ្ធិទូទៅ” ឬអក្សរកាត់ថា “ស.ទ” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន។

នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា “ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត” ឬអក្សរកាត់ថា “ស.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន។

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលអនុញ្ញាតឱ្យប្រើ ពាក្យ ហូលឌីង (HOLDING) ឬគ្រុប (GROUP) នៅបន្ទាប់ពីឈ្មោះក្រុមហ៊ុន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
នាមករណ៍ក្រុមហ៊ុនដែលប្រើពាក្យ ហូលឌីង (HOLDING) ត្រូវមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធយ៉ាងតិច ៣(បី)ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា ខ. ក្រុមហ៊ុនដើម ជាក្រុមហ៊ុនដែលត្រូវមានកម្មវត្ថុអាជីវកម្មលេខ៦៤២ (សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន) និងផ្តល់ទុនទៅឱ្យក្រុមហ៊ុនជាបុត្រសម្ព័ន្ធដើម្បីធ្វើពាណិជ្ជកម្ម ក្រុមហ៊ុនដើម… មិនអាចធ្វើសកម្មភាព ពាណិជ្ជកម្មដោយផ្ទាល់បានឡើយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×