Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លបុកត្រប់ ឬសម្លម្ទេស របស់ជនជាតិព្នង ឆ្ងាញ់ មានរសជាតិពិសេស តែហិរបន្តិច

ខេត្តមណ្ឌលគិរី ៖ បើតាមការផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅប្រទេសកម្ពុជា មានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធាន ដែលមានស្រាប់នៅក្នុងតំបន់។

ប្រភពដដែល បានបន្តថា នៅប៉ែកឦសាន នៃប្រទេសកម្ពុជា ដែលមានជនជាតិដើមភាគតិច ជាច្រើនរស់នៅ មានវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។

កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាសមាជិកបណ្តាញសហគមន៍ តំបន់ការពារធម្មជាតិខាងកើតទន្លេមេគ្គង រៀបចំអាហារពិសេសមួយ ទទួលភ្ញៀវទៅលេងផ្ទះ។ សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរសជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×