Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមប្រឹក្សា៖ រដ្ឋបាលរាជធានី បានអនុវត្តការងារទប់ស្កាត់បទល្មើសផ្សេងៗ និងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការច្បាប់ជុំវិញការរុះរើបែត្រីមិនរៀបរយតាមដងទន្លេ

ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារ ការទប់ស្កាត់បទល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា និងវិធានការច្បាប់ជុំវិញការរុះរើបែត្រីមិនរៀបរយតាមដងទន្លេ។

កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ ២០២១នេះ ក្រោមវត្តមាន លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ ពិតជាអនុវត្តការងារបានល្អ ទាំងការបង្ក្រាបបទល្មើសផ្សេងៗ ការគ្រប់គ្រងសំណល់រឹង វិធានការច្បាប់ជុំវិញការរុះរើបែត្រីមិនរៀបរយតាមដងទន្លេ ពិសេស ការអនុវត្តវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យ covid-19 មិនមានការរីករាលដាលខ្លាំងឡើង។

លោកបន្ថែមថា ការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនិងប្រជាពលនោះ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នៅតែគ្រប់គ្រងបានយ៉ាងល្អ ដោយមិនមានការរីករាលដាលនោះទេ។ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល «ការអនុវត្ត ៣ការពារនិង៣កុំ» ពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុត ក្នុងកិច្ចការពារជំងឺរីករាលដាលកូវីដ-១៩នេះ។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ផងដែរថា ការបិទបម្រាមគោចរ ពិតជាមានអត្ថប្រយោជន៍ ខ្លាំងខ្លាក្នុងការ កាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងយុទ្ធនាការនៃការបិទការធ្វើចរាចរណ៍ នៅពេលយប់នេះ ធ្វើឲ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះ យ៉ាងខ្លាំង។

លោកឃួង ស្រេង ក៏បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមន្ត្រីរបស់យើង និងក្រុមគ្រូពេទ្យដែលបានបំពេញការងារ អស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ទទួលបានការកោតសរសើរ ពីប្រមុខរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។

លោកឃួង ស្រេង បានលើកឡើងទៀតថា នៅពេលប្រទេសជាតិ មានអាសន្ន យើងមានមន្ត្រីល្អៗ ចុះអនុវត្តការងារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ថ្នាក់ដឹកនាំ និងផលប្រយោជន៍សង្គមជាតិ ។ លោកថា សមិទ្ធផលជាធនធានមនុស្សនេះ គឺជាសមិទ្ធផលបានមកពីសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយសម្ដេច បានបណ្ដុះបណ្ដាលធនធានមនុស្សទាំងនេះ តាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មកម្ល៉េះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×