Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល ទទួលបានអត្រាការប្រាក់ខ្ពស់ជាងមកបញ្ជរ

ភ្នំពេញ ៖ បើសិនជាលោកអ្នកមានសាច់ប្រាក់ទំនេរ ក្នុងអំឡុងពេលជាក់លាក់ណាមួយ លោកអ្នកអាចដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយធនាគារ អេស៊ីលីដា បានដោយខ្លួនឯងភ្លាមៗ និងដោយស្វ័យប្រវត្តិ តាមរយៈអេស៊ីលីដាម៉ូបាល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ ហើយថែមទាំងទទួលបានការប្រាក់ខ្ពស់ទៀតផង។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល អតិថិជនទទួលបានអត្រាការប្រាក់ ខ្ពស់ ជាងមកបញ្ជរធនាគារ ដែលនេះគឺជាការលើកទឹកចិត្តដល់អតិថិជន សម្រាប់ភាពលំបាក នៃការប្រាស្រ័យ ទាក់ទងជួបតទល់មុខគ្នា ក្នុងកាលៈទេសៈនៃការឆ្លងជំងឺរាតត្បាតផង។

លោកស្រី សុខ សោភា បានបញ្ជាក់ថា អេស៊ីលីដាម៉ូបាល បានបំពាក់នូវមុខងារជាច្រើន ដែលមាន អតិថិ ជនជាង២លាននាក់ កំពុងប្រើអេស៊ីលីដាម៉ូបាល ហើយអតិថិជន អាចប្រើប្រាស់ គ្រប់បែបយ៉ាងបាន នៅលើអេស៊ីលីដាម៉ូបាល សឹងតែមិន បាំបាច់ មកកាន់ ធនាគារផ្ទាល់។ លោកស្រីនាយិការ បានបន្ថែមថា បច្ចុប្បន្ននេះ មានអ្នកប្រើអេស៊ីលីដាម៉ូបាល ជិត ២ម៉ឺន៥ពាន់ប្រតិបត្តិការ ទៅលើទឹកលុយ ជាង ៣០០លានដុល្លារ ក្នុងមួយឆ្នាំ។

ដោយឡែក សម្រាប់របៀបដាក់ប្រាក់បញ្ញើ មានកាលកំណត់ ជំហានដំបួង សូមលោកអ្នកចូលទៅកានកម្មវិធីអេស៊ីលីដាម៉ូបាល រួចជ្រើសយកពាក្យ “វិនិយោគ”។ សូមបំពេញលេខសម្ងាត់ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ បន្ទាប់មកសូមជ្រើសរើសយកពាក្យ ”ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី” បន្ទាប់មកទៀត សូមបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ដូចជា៖ ១.ជ្រើសរើសប្រភេទគណនី ២.បញ្ចូលលេខគណនី ៣.ជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើ ៤.បញ្ចូលចំនួនទឹកប្រាក់ដាក់បញ្ញើ ៥.បន្តកិច្ចសន្យាថ្មីដោយស្វ័យប្រវត្តិ និងបញ្ចូលចំនួនបន្ត ៦.ព័ត៌មានលម្អិតពីអត្រាការប្រាក់ និងចុងក្រោយចុចបញ្ជូន។ សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក រួចសូមចុចពាក្យ ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ រូចចុងយល់ព្រម នោះនឹងមានផ្ទាំងសារបញ្ជាក់ថា ប្រត្តិបត្តិការទទួលបានជោគជ័យ។

ចំពោះប្រភេទប្រាក់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាតតាមតម្រូវការ ដែលមានទំហំប្រាក់ដើមក្នុងអប្បបរមាត្រឹមតែ ២.០០០.០០០រៀល ៥០០ដុល្លារ ឬ ២០.០០០បាត។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់នេះដែរ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ហើយលោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ដូចជាទទូលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ និងទទួលការប្រាក់នៅពេលដល់កាលកំណត់។

គួរបញ្ជាក់បន្ថែមថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់បញ្ញើតាម បញ្ជរ ឬតាមរយៈម៉ាស៊ីន៕ រក្សាសិទ្ធិដោយ៖CEN

×