Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកកាងឆ្នោតយួន P99មួយក្រុម បានមកគំរាមស្ត្រីកត់ឆ្នោតខ្មែរស្របច្បាប់ម្នាក់ ឲ្យកត់ឆ្នោតយួនឲ្យពួកគេ

ភ្នំពេញ ÷ ស្រ្តីម្នាក់សុំឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ឲ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌ដល់រូបគាត់ ខណៈមានក្រុមកាងឆ្នោតមួយក្រុមរហស្សនាម P99មួយក្រុម មកគម្រាមរូបគាត់ ដល់ផ្ទះនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រយៈពេល២ថ្ងៃជាប់គ្នា ធ្វើឲ្យរូបគាត់មានការភិតភ័យយ៉ាងខ្លាំង។

ស្ត្រីដែលរងការគំរាមកំហែងពីសំណាក់អ្នកកាងឆ្នោតយួនខាងលើនេះ មានឈ្មោះ ទូច ប៊ុនជាតិ អាយុ៥៩ ឆ្នាំ មុខរបរកត់ឆ្នោតខ្មែរ ស្នាក់នៅចំណុចម្តុំវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីស្ត្រីខាងលើនេះ បានឲ្យដឹងថា កាលពីរយៈពេលជាង២ឆ្នាំមុន រូបគាត់ធ្លាប់ជាកូនកញ្រ្ចែង កត់ឆ្នោតយួនខុសច្បាប់ឲ្យក្រុមP99ដែរ ខណៈពេលមានឆ្នោតខ្មែរស្របច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ រូបគាត់ក៏សម្រេចចិត្តឈប់កត់ឆ្នោតយួនខុសច្បាប់ ព្រោះខ្លាចប៉ូលិសមកចាប់គាត់
ស្រាប់តែនៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២១នេះ មានក្រុមកាងឆ្នោតយួនមួយក្រុម រហស្សនាមP99 បានមកគំរាមគាត់ឲ្យកត់ឆ្នោតយួនឲ្យពួកគេវិញ បើសិនមិនកត់ឆ្នោតយួន ឲ្យពួកគេទេ គេនឹងឲ្យប៉ូលិសមកចាប់ ទោះជាមានការគំរាមគំហែង ពីក្រុមកាងឆ្នោតយួនយ៉ាងណាក៏ដោយ ក៏ស្ត្រីខាងលើបានប្រកែកដាច់អហង្ការ មិនកត់ឆ្នោតយួនខុសច្បាប់នោះ បើចង់ហៅប៉ូលិសមកឲ្យចាប់គាត់ ក៏គាត់មិនខ្លាចដែរ ព្រោះគាត់កត់ឆ្នោតខ្មែរស្របច្បាប់ ហើយមានអាជ្ញាប័ណ្ណត្រឹមត្រូវទៀតផង៕ រក្សាសិទ្ធិដោយ៖សួង សាម

×