Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកណ្ដាល រៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទថ្មី Delta នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្ដាល ៖ អាជ្ញាធរខេត្តកណ្ដាល សម្រេចជ្រើសរើសយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ សម្រាប់ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta។

រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta នៅវិទ្យាល័យ ហ៊ុន សែនតាខ្មៅ និងមណ្ឌលចត្តាឡីស័កសម្រាប់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ នៅសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ។

មានប្រសាសន៍នាឱកាសចុះពិនិត្យ នេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា មេរោគកូវីដ-១៩ ប្រភេទថ្មី Delta ជាមេរោគមួយដែលកាចសាហាវ មានការឆ្លងឆាប់រហ័ស នឹងអាចបណ្ដាលឱ្យវិវឌ្ឍន៍ ទៅដល់ភាពធ្ងន់ធ្ងរបានយ៉ាងឆាប់រហ័សផងដែរ ទើបតម្រូវឲ្យរដ្ឋបាលខេត្តកណ្ដាល សម្រេចយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដើម្បីជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Deltaតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដែលកំពុងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគប្រភេទថ្មី Delta នេះ ពិសេសក្នុងកំឡុងពេលនៃការសំអាត ឬការធ្វើអនាម័យផ្សេងៗនៅក្នុងបរិវេណនេះផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×