Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ ៖ ម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោន ផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាស៊ីនច្រូតស្រូវទាំងស្រុង

ខេត្តបាត់ដំបង ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ មានករណីម៉ាស៊ីនច្រូតស្រូវ ជាន់គ្រាប់មីនតោន ផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាសុីនច្រូតស្រូវម៉ាកKubota ទាំងស្រុង។
ករណីគ្រោះថ្នាក់នេះ កើតឡើងនៅភូមិថ្មី ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។

កម្លាំងជំនាញស៊ីម៉ាក់ និងកម្លាំងសមត្ថកិច្ច បន្តស៊ើបអង្កេតករណីនេះ និងស្វែងរកព័ត៌មានលម្អិត អំពីស្ថានភាពចំការមីន នៅទីតាំងចំណុចឆ្នាន់១ នៃភូមិថ្មីនេះ។

អគ្គនាយកស៊ីម៉ាក់ សូមសំដែងនូវការសោកស្តាយបំផុត ចំពោះករណីគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ដោយសារផ្ទុះគ្រាប់មីនតោន ស្ថិតក្នុងវាលស្រែ ដែលបានដាំដុះស្រូវជាច្រេីនឆ្នាំ ហេីយមកនេះ។
សំណល់សង្គ្រាមពិតជានៅតែបន្តគំរាមកំហែង សុខសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទឹកដីសុវណ្ណភូមិ ដេីម្បីជីវភាពរស់នៅរបស់ខ្លួន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×