ភ្នំពេញ ៖ មន្ត្រីនគរបាលខណ្ឌដូនពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងបានចុះបង្រ្កាប ទីតាំងបាល់ទះ បង្កប់ល្បែងស៊ីសងដោយធំមួយកន្លែង នៅជិតវត្តភ្នំ ដោយមានការប្រមូលផ្ដុំមនុស្សជាច្រើននាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ទីតាំងបាល់ទះ ដែលបង្កប់ល្បែងស៊ីសង ខាងលើនេះ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ៣២នាក់ ហើយមានស្រីចំនួន ២នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង ៣២ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅប៉ុស្តិ៍នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិដោយ ចន្ទា ភា

