Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ចុះពីលើរថយន្ត ដើរសំដៅទៅរកបុរសម្នាក់ទៀត រុញច្រាន ទើបកើតជាហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ ៖ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣ និង ៣០ នាទីថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២១ នេះ មានបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿនស្រាប់តែចុះពីលើរថយន្ត ដើរសំដៅទៅរកបុរសម្នាក់ទៀត ដែលជិះម៉ូតូ ហើយថែមទាំងរុញច្រាន បង្កឲ្យមានការភ្ញាក់ផ្អើល នៅបណ្ដោយផ្លូវវិមានឯករាជ្យ ស្ថិតនៅក្នុងភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្ត masda មួយគ្រឿង ពណ៌ទឹកប៊ិចក្រម៉ៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-88 01 បើកបរដោយបុរសម្នាក់ មានទិសដៅពីផ្សារលើពោះមកវិមានឯករាជ្យ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុរសអ្នកបើកបររថយន្ត ចុះពីលើរថយន្តដើរសំដៅ ទៅរកបុរសម្នាក់ទៀត ដែលជិះម៉ូតូហើយរុញច្រានទើបកើតជាហិង្សាតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ បាននាំខ្លួនបុរសខាងលើ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

គួររំលឹកផងដែរថា ជុំវិញករណីខាងលើនេះ យើងនៅពុំទាន់ដឹងថា កើតឡើងមកពីអ្វីនោះដែរ ទុកឲ្យជំនាញលោកធ្វើការ ព័ត៌មានច្បាស់ការ ក្រុមការងារនឹងធ្វើការផ្សាយជូននៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖CEN

×