Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២២៥ថ្ងៃ ៖ ស្លាប់ ៨៥៨នាក់ និងរបួស ២១៧៨នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី២៨ ខែសីហា នេះថា រយៈពេល ២២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៥៤៤លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៨៥៨នាក់ និងរបួសចំនួន ២១៧៨នាក់ ក្នុងនោះធ្ងន់ចំនួន ១២៨៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ៣នាក់ និងរបួស ២នាក់ ក្នុងនោះធ្ងន់ចំនួន ១នាក់ និងស្រាល ១នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៣៥២៩២គ្រឿង ក្នុងនោះម៉ូតូចំនួន ១០០៣៣៤គ្រឿង និងរថយន្តចំនួន ៣៤៩៥៨គ្រឿង ក្នុងនោះរថយន្តតូច ២៧១៤៨គ្រឿង និងធំ ៧៨១០គ្រឿង៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×