Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ណែ​នាំឱ្យ​ក្រុមគ្រូពេទ្យ​រក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​មន្ត្រី​សុខាភិបាល​ល្អ

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ណែនាំ​ទៅដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ជាពិសេស​ក្រុមគ្រូពេទ្យ​ដែល​ចុះ​បំពេញបេសកកម្ម​ចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្តស្វាយរៀង នៅពេលដែល​ចប់​បេសកកម្ម​នៅ​ខេត្តស្វាយរៀង ហើយ​ត្រូវ​បន្តទៅ​ខេត្ត​ណា​ផ្សេងទៀត សូម​រក្សា​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​សុខាភិបាល​ឱ្យ​ល្អ​ខ្ជាប់ខ្ជួន ធ្វើជា​មន្ត្រី​ល្អ​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

​ការលើកឡើង​បែបនេះ​របស់ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ​ ២០២១ ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ដែល​បាន​ចុះមក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​។ ក្រុមគ្រូពេទ្យ​ក៏បាន​ទទួល​អំណោយ​ពី លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមមាន ថវិកា​ក្នុង​ម្នាក់ៗ ១៣​ម៉ឺន​រៀល អង្ករ ២០​គីឡូក្រាម ទឹកត្រី ១​យួរ ត្រីខ ១០​កំប៉ុង នំអន្សម ១ ។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់ លោក ហ៊ុន ម៉ា​នី ដែល​បាន​ចាត់តាំង​ឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ទៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ផ្សេងៗ បំពេញបេសកកម្ម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គិតគូរ​សុខភាព​សាធារណៈ និង​ស្ដារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​៕ ពិសិដ្ឋ CEN​

×