Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ១​នាក់​ឆក់​ទូរស័ព្ទដៃ​មិនបាន​សម្រេច ត្រូវ​ជាប់​ខ្នោះ​នគរបាល​ខណ្ឌ​សែន​សុខ​

​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ម៉ោង​១៦ និង​៣០​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទដៃ​មិនបាន​សម្រេច​) នៅ​ចំណុច​មុខ​ធានា​គារ កាណាឌីយ៉ា ផ្លូវ​ណត​ប្រ៊ី​ត ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

ជនសង្ស័យ ១​នាក់ ឈ្មោះ ណុប គីម​ទ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ដឹក​អីវ៉ាន់​តាម​អន​ឡាញ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​) បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​០១​គ្រឿង មិនបាន​សម្រេច របស់​ជនរងគ្រោះ​ឈ្មោះ YI FENPING ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិករ​រោងចក្រ កាន់​លិខិត​ឆ្លង ដែន​EE9776768 ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​សុខ ។ សម្ភារៈ​បន្សល់ទុក ម៉ូតូ​០១​គ្រឿង ម៉ា​កនិច ផលិត​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1GK-9256 (​របស់​ជនសង្ស័យ​)​។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×