បុរសនិងនារីម្នាក់ បានទៅកាន់ភោជនីយដ្ឋានមួយដើម្បីបរិភោគអាហារ ក្នុងអំឡុងពេលរង់ចាំម្ហូបអាហារចម្អិនរួច នារីនោះបានហៅទឹកសុទ្ធ និងទឹកកក ៥កែវ មកផឹកព្រោះមេឃពេលនោះវាក្តៅខ្លាំង។
អ្នកបម្រើបានយកទឹក ៥ កែវ ដូចគ្នា មកដាក់លើតុ ដោយស្រេកពេកនារីនោះបានផឹក ៤កែវ បន្តកន្ទុយគ្នាអស់ភ្លាម ខណៈពេលដែលបុរសរួមដំណើរគាត់ពុំសូវស្រេកទឹកក៏ផឹកបន្តិចម្តងៗ អស់តែ១កែវ ។ ស្រាប់តែពេលផឹករួច បុរសរូបនោះមានអារម្មណ៍ពិបាកដកដង្ហើម មុខស្លេកស្លាំង រួចក៏ដាច់ខ្យល់ស្លាប់។
សួរថា មូលហេតុអ្វីបណ្តាលឲ្យបុរសនោះស្លាប់? ហេតុអ្វីនារីរួមដំណើរផឹកទឹកដូចគ្នាដល់ទៅ ៤កែវ បែរជាគ្មានបញ្ហាអ្វី?
នារីនោះផឹកទឹកអស់ ៤កែវ ក្នុងចំណោមទឹក ៥កែវ ដូចគ្នា តែពុំមានបញ្ហាអ្វីខណៈពេលដែលបុរសនោះផឹកតែ១កែវគត់បែរជាស្លាប់។
ប្រិយមិត្តសាកល្បងគិតមើល? ចម្លើយមាននៅថ្ងៃស្អែក !