Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពពែ​​បិសាច មាត់​ដូច​សេក ភ្នែក​ដូច​ក្តាម​ (Video inside)

​ពពែ​ក​អម្បូ​រ Damacus ដែល​រង​ការ​បម្រែបម្រួល​ហ្សែ​ន​នៅអេ​ហ្ស៊ី​ប ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា ពពែ​បិសាច ព្រោះ​វា​មាន​ក្បាល​ដ៏​ធំ ស្បែក​ក្រោម​មាត់​ជ្រីវជ្រួញ និង​ថ្ងាសទូលាយ ។ ក្នុង​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញថា ពពែ​នេះ ឈរ​ដោយ​ប្រើ​ជើង​ពីរ​ខាងក្រោយ ចំណែក​ជើង​ខាងមុខ​ប្រទាក់​នឹង​របាំង​ទ្រុង ។ ទំហំ​របស់​វា​ពិត​ជា​ធំ ខណៈពេល​ដែល​យើង​ឃើញ​ពពែ​ដទៃ​ក្បែរ​វា​តូចៗ​ណាស់ ។​

​ពពែ​នេះ​ហៅថា ពពែ Damacus

​អម្បូរ​ពពែ​ដែល​ត្រូវបាន​គេ​ប្រែប្រួល​ហ្សែ​ន​នេះ វា​ផ្តល់​ទឹកដោះ​ច្រើន​ឆាប់​កើតកូន ហើយ​សា​ច់វា​មាន​រសជាតិ​ឆ្ងាញ់ ។ ប្រជាជន​នៅ​មជ្ឈិមបូព៌ា​និយម​ចូលចិត្ត​ពពែ​នេះ​ណាស់​។​

​តាម Newsweek ពពែ​បា​មួយ​នេះ​ត្រូវបាន​ម្ចាស់​របស់​វា​ទុក​បង្កាត់​ជាមួយនឹង​ពពែ​ញី​ធម្មតា ដើម្បី​បង្កើត​បាន​កូន​មាន​រូបរាង​ពុំ​ចម្លែក​ហួសហេតុ ។ អម្បូរ​ពពែ​នេះ​មាន​តម្លៃ​ថ្លៃ​នៅ​តំបន់ ឈូង​សមុទ្រ​អារ៉ាប់​ដែល​បាព​ពែ​១​ក្បាល មាន​តម្លៃ​ដល់​ទៅ ៦៧.០០០​ដុល្លារ ឯណោះ​៕

×