Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ : ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជូន​ដល់​កងទ័ព​ជួរមុខ គឺមាន​សារសំខាន់ ពីព្រោះ​កម្លាំង គឺជា​កម្លាំង​ស្រួច​របស់​រាជរដ្ឋាភិបាល​

​ភ្នំពេញៈ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​ម​ភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មាន​ប្រសា សន៍​ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​កា ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ ជូន​ដល់​កងទ័ព និង​គ្រួសារ​កងទ័ព គឺ​ដំណើរការ​នៃ​ការចាក់​បានល្អ និង​លឿន ដោយ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ​។ ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ ដល់​កងទ័ព​ជួរមុខ គឺមាន​សារសំខាន់ ពីព្រោះ​កម្លាំង គឺជា​កម្លាំង​ស្រួច​មួយ​របស់​រាជរដ្ឋាភិបាល​។

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មានប្រសាសន៍​បន្តថា ចំពោះ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ​ដល់​កងទ័ព​ជួរមុខ គឺមាន​សារសំខាន់​ពីព្រោះ​កម្លាំង​របស់​យើង គឺជា​កម្លាំង​ស្រួច​មួយ​របស់​រាជរដ្ឋាភិបាល ហើយក៏​ជា​កម្លាំង​ចុងក្រោយ​មួយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ប្រើ យើង​ត្រូវធ្វើ​ការងារ​ចំពោះមុខ​នេះ គឺ​កងទ័ព​របស់​យើង​បាន​ចូលរួម​ការងារ​យ៉ាងសកម្ម​ជាមួយនិង​រាជរដ្ឋាភិបាល តាំងពី​ការខិតខំ​បិទ​ខ្ទប់ នៅក្នុង​ការហូរចូល​ជំងឺ​កូ​វីដ​១៩ រួមចំណែក​នៅក្នុង​ការ​ស្រាវជ្រាវ និង​កិច្ចការងារ​ការពារ​ក​ន្លែ​ង​តំបន់​មួយចំនួន​ដែល​បិទ​ខ្ទប់ ហើយក៏​ដូចជា​រួមចំណែក​ក្នុង​កិច្ចការងារ​ព្យាបាល និង​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ចាក់​វ៉ាក់សាំង និង​ការដឹក​ស្បៀង​របស់​រាជរដ្ឋាភិបាល និង​សប្បុរសជន​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ និង​តំបន់​ដែលមាន​ការខ្វះខាត​។ ហេតុនេះ​យើង​ត្រូវខិតខំ​ថែរក្សា​ការពារ​សុខមាលភាពរ​បស់​កងកម្លាំង​របស់​យើង​ឲ្យ​បាន ពេល​កាលណា​ចាំបាច់​ត្រៀម​បម្រើ​ឲ្យ​បាន ហើយ​បើ​យើង​អត់​ការពារ អត់​ថែទាំ​នៅពេល​ឈឺ​ឆ្កា​ត់​កើតឡើង​សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជា​មក ក៏​យើង​មិន អាច​ប្រើប្រាស់​កម្លាំង​របស់​យើង​បានដែរ​។​

សូមជម្រាបថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ ជូន​ដល់​កងទ័ព និង​គ្រួសារ​កងទ័ព​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​។ ហើយ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ គឺ​ចាក់​បាន​ចំនួន​ជាង ១​សែន​នាក់​ហើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×