ភាគហ៊ុនចំនួន ប្រាំដែលមានកំណើនកាលពីថ្ងៃម្សិលមិញបានធ្លាក់ចុះមកវិញនាថ្ងៃសុក្រម្សិលមិញនេះ។ ភាគហ៊ុនហ្ក្រេនធ្វីន បានធ្លាក់ចុះខ្ពស់ជាងគេចំនួន ៣៨០រៀល មកត្រឹម ៤.៦០០រៀល ក្នុងមួយហ៊ុន។ ភាគហ៊ុន ផេសថិក (PEPC) វិញថយចុះ ៩០រៀល មក ៣.២៩០ រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានធ្លាក់ចុះ ២០រៀល ដូចគ្នា មកត្រឹម ៧.១៤០រៀល ១៤.១៦០រៀល និង ២.១១០រៀលរៀងគ្នា។ កំពង់ផែស្វយ័តក្រុងភ្នំពេញ បានក្លាយជាភាគហ៊ុនដែលត្រូវបានគេជួញដូរច្រើនជាងគេទីពីរ និងបានឡើងទៅដល់កម្រិតខ្ពស់បំផុតចំនួន ៤៧ថ្ងៃ នៃថ្ងៃជួញដូរចុងក្រោយ ជាមួយទំហំជួញដូរសរុបចំនួន ២០៣.១៩៣.៩៦០ រៀល ដែល ៩៨,៦៧ភាគរយ បានមកពីការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចាតែមួយប៉ុណ្ណោះ។

ប្រាក់ចំណេញសុទ្ធរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី២ឆ្នាំ២០២១ នេះ កើនឡើងដល់ ៦៨,៧៧ភាគរយ បើធៀបទៅនឹងត្រីមាសទី២ឆ្នាំមុន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ធនាគារអេស៊ីលីដា បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៣២ភាគរយ មកត្រឹម ៥៣០,៩០ពិន្ទុជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ៩៩៤,៤២លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN