Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​រត់​ម៉​តូ​ឌុប​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រា​ក់មាន​ស្ថាន​ទម្ងន់ទោស​

​ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស​ម្នាក់ ដាក់ពន្ធនាគារ ជា​បណ្តោះ​អាស​ន្ន ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក ដោយ មានស្ថានទម្ងន់ទោស ។​

​យោងតាម​ដីកាឃុំខ្លួន​របស់​ចៅក្រម​ស៊ើបអង្កេត បាន​អោយឈ្មោះ ជនជាប់ចោទរូបនេះ មានឈ្មោះ ហ៊ឹ ម សុភាព ហៅជា សុភាព អាយុ ៥១ឆ្នាំ មុខរបររត់​ម៉ូតូឌុប រស់នៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ជនជាប់ចោទ​ឈ្មោះ ហ៊ឹម សុភាព ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ពីបទឆបោក​ដោយ មានស្ថានទម្ងន់ទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ជាប់ពន្ធនាគារ រយៈពេល​ពី២ ទៅ៥ឆ្នាំ ប្រសិនបើរកឃើញ​ពី​ពិរុទ្ធភាព​។​

​ជនជាប់ចោទ​ត្រូវបាន ចាប់​ឃាត់ខ្លួន​ដោយ​កម្លាំងសម​ត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃ ទី ១១ សីហា បន្ទាប់ពី​ជននេះ តែងបានដើរតួធ្វើជាមន្ត្រីបម្រើការងារនៅអង្គភាព ACU ដោយ បានយកតួនាទីនោះ ទៅគំរាមយកប្រាក់ពីមន្ត្រីរាជការសាធារណៈថ្នាក់ស្រុក-ខេត្ត រហូតបែកធ្លាយមាន​ពាក្យបណ្តឹងប្តឹងផ្តល់​ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបឈានដល់ការ​ចាប់ខ្លួនរបស់គាត់តែម្តងទៅ៕​រក្សា​សិទ្ធិ​ដោយ ច​ន្ទា ភា​

×