Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​កសិករ ២ នាក់ ករណី​ក្លែងបន្លំ​ធ្វើជា​សមត្ថកិច្ច​មន្ត្រី​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើរ​យកលុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ និង​ដឹក​សិប្បកម្ម​

​ឧ​ត្ត​រ​មានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ដោយមាន​ការបញ្ជា​ផ្ទាល់ ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មានការ សម្របសម្រួល​នីតិវិធី ពី​សំណាក់ ឯកឧត្តម តូច សុភ​ក្ដី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កម្លាំង​ជំនាញ​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ធ្វើជា​សមត្ថកិច្ច​មន្ត្រី​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើរ​យកលុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ និង​ដឹក​សិប្បកម្ម នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ÷ ១- លុន តុ​ន​ឡេង (​ឡេង​) ភេទ​អាយ​៤៣ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​អន្លង់វែង មុខរបរ​កសិករ ។ ២- អៀម ប៊ុនធឿន (​អែល​) ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​-​ស្រុក​អន្លង់វែង មុខរបរ​កសិករ ។ ដកហូត​វត្ថុតាង​រួមមាន​៖ រថយន្ត ១ គ្រឿង ,​ទូរស័ព្ទ ៣ គ្រឿង ។​

ករណីនេះ​ក្រោយ​ជំនាញ​បាន​សួរនាំ ជនសង្ស័យ​ទាំង ២ នាក់ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ដើរ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ និង​ដឹក​សិប្បកម្ម ក្នុងភូមិ​សាស្ត្រ​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​តុលាការ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×