Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺខ្ញាក! បុរសម្នាក់​មក​ហាត់​ប្រាណ​តែ​ឯង ចេះ​តែ​មាន​អារម្មណ៍​ប្លែក​មិន​សូវ​ស្រួល ក៏​ដាក់មេប្រូច ស្រាប់​តែ​…

មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម​ពិតជាមានការភ្ញាក់ផ្អើល និងព្រឺសម្បុរខ្ញាកតែម្តង បន្ទាប់ពីបានមើលវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញបុរសម្នាក់​ត្រូវបានកាមេរ៉ាសុវត្ថិភាពចាប់បាន គាត់ត្រូវខ្លោចលងនៅកន្លែងហាត់ប្រាណតែម្នាក់ឯង។

យ៉ាងណាមិញ វីដេអូកាមេរ៉ាសុវត្ថិភាពនេះផងដែរ គឺត្រូវបានដឹងថា កើតចេញពីកន្លែងហាត់ប្រាណមួយកន្លែង នៅក្នុងប្រទេសកូឡុំប៊ី និងទទួលបានការទស្សនាជាង ១០ លានដង ឯណោះ នៅលើបណ្តាញសង្គម Tik Tok។

តាមរយៈវីដេអូ គឺដំបូងឡើយបុរសនោះ បានធ្វើការកំដៅសាច់ដុំ មុនពេលហាត់ប្រាណ ប៉ុន្តែ រំភេចនោះ ក៏ស្រាប់តែមានឧបករណ៍ហាត់ប្រាណជាខ្សែចំនួន២ បានចលនាយោលយោគ នៅពីខាងក្រោយខ្នង តែគាត់មិនចាប់អារម្មណ៍នោះទេ។ បន្ទាប់មកទៀត ក៏មានបាល់មួយស្ថិតនៅពីមុខគាត់ ស្រាប់តែបានរមៀលដោយខ្លួនឯង ជាហេតុធ្វើឲ្យគាត់ចាប់ផ្តើមមានអារម្មណ៍មិនស្រួលសោះ ហើយក៏បានប្រញាប់ប្រញាល់ប្រមូលអុីវ៉ែអុីវ៉ាន់តែម្តង។

ប៉ុន្តែ អ្វីដែលកាន់ស្លុតរន្ធត់បំផុតនោះ គឺនៅពេលគាត់ចាកចាញ ក៏ស្រាប់តែហាក់មានអ្វីចាប់ជើងម្ខាងរបស់គាត់លើកប៉ះឡើងលើ ធ្វើឲ្យគាត់ដួលផ្កាប់មុខ និងស្រវ៉ាងើបឡើងរត់ចុះទៅជាន់ក្រោមចោលអុីវ៉ាន់ទាំងព្រលឹងចុងសក់។ ហើយនៅពេលទៅដល់កន្លែងផ្ដល់ព័ត៌មាន គាត់ក៏បានរៀបរាប់ប្រាប់ពីរឿងរ៉ាវដែលបានកើតឡើង ទៅកាន់បុគ្គលិកម្នាក់ឲ្យដឹងផងដែរ។

តែទោះយ៉ាងណា ជុំវិញករណីនេះ ពុំត្រូវបានអ្នកជំនាញវិទ្យាសាស្រ្តណាមួយ ធ្វើការបកស្រាយនោះទេ ខណៈមនុស្សជាច្រើនបានជឿថា បុរសនេះត្រូវខ្មោចលង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@carlosruizoficiall

##viral ##parati ##fy ##foryou ##paranormal like y subo la 2da parte 🤯🤯🤯🤯🤯

♬ sonido original – Carlos Ruiz
×