Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក នឹងពង្រីកសង្វាក់ផលិតកម្ម ទៅលើផ្នែក ប្រព័ន្ធ Air Ducting / Trucking

ភ្នំពេញ​ ៖ ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនលើផ្នែក ប្រព័ន្ធ Air Ducting / Trucking ក្រោយចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា នៅចុងខែសីហានេះ។

ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក គឺជាក្រុមហ៊ុនដំបូងបង្អស់ដែលបានចុះបញ្ជី នៅក្នុងទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា ដែលមានថ្លៃភាគហ៊ុនត្រឹមតែ ២.៣៨០រៀល ក្នុងមួយភាគហ៊ុន ដោយវិនិយោគិនអាចទទួលបានភាគលាភរហូតដល់ ៥,៥ភាគរយ ដោយមានការធានាបែងចែកភាគលាភរហូតដល់ ៣ឆ្នាំ។ ក្រុមហ៊ុន គ្រោងនឹងបើកដំណើរការផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ៣០ ខែសីហា ក្នុងទីផ្សារកំណើន (Growth Board) របស់ផ្សារមូលបត្រកម្ពុជា ។

ក្រោមការគៀរគរទុនពីសាធារណៈជនក្នុងផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួនលើផ្នែក ប្រព័ន្ធ Air Ducting / Trucking បន្ថែមការរចនា វិស្វកម្ម សំណង់ មេកានិច បរិក្ខារអគ្គីសនី (MEP) ព្រមទាំងប្រព័ន្ធកំដៅ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធខ្យល់និង ម៉ាស៊ីនត្រជាក់ (HVAC)។

ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ មានជំនាញខាងសំណង់និងវិស្វកម្ម (E&C) ដែលមានបទពិសោធន៍ និងមានវ័យចំណាស់ច្រើនជាងគេនៅកម្ពុជា។ ឌីប៊ីឌី យកចិត្តទុកដាក់ខ្លាំងលើ ជំនាញ វិជ្ជាជីវៈ និងគុណភាព។
ទាំងអស់នេះនឹងត្រូវបានផ្តល់ជូនជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អតិថិជន ដូច្នេះហើយ គម្រោងរបស់អ្នកនិងអតិថិជនរបស់អ្នកសមនឹងទទួលបានអ្វីដែលល្អបំផុត ហើយយើងបានរៀបចំរួចរាល់តាមបំណងរបស់អ្នក ពីព្រោះថាក្រុមការងាររបស់ឌីប៊ីឌី អ៊ិនជីនារីង មានបទពិសោធន៍ខ្ពស់ និងមានអ្នកជំនាញយ៉ាងចំណាន សម្រាប់ជួយដល់អាជីវកម្មរបស់លោកអ្នក។

ក្រុមហ៊ុន DBD មានបទពិសោធន៍យូរឆ្នាំលើផ្នែកវិស្វកម្ម ពោលគឺទាំងជាង បុគ្គលិកជំនាញ វិស្វករ និងថ្នាក់ដឹកនាំសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យក្រុមហ៊ុននេះទទួលបាននូវគម្រោងជាច្រើនជាបន្តបន្ទាប់ ដូចជាគម្រោងសាងសង់ភោជនីយដ្ឋានកម្រិតអន្តរជាតិ រោងចក្រនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងទទួលគម្រោងសាងសង់ សណ្ឋាគារ ខុនដូ និងផ្សារទំនើបជាដើម។

គម្រោងទាំងនោះមួយចំនួនគឺបានបញ្ចប់រួចមកហើយដូចជាផ្សារAEON Mall ទី១និងទី២ជាដើម ព្រមទាំងមានគម្រោងធំៗមួយចំនួនទៀតដែលក្រុមហ៊ុនកំពុងបន្តសាងសង់ ដូចជាគម្រោងខុនដូ North Park, Chip Meng Sen Sok, Chip Mong 598 Mall និង Chip Mong Mega Mall ផ្លូវ271 ជាដើម៕ រក្សាសិទ្ធិដោយ៖CEN

×