Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស២នាក់ ប្រកបមុខរបរដើរទាក់ឆ្កែ របស់អ្នកភូមិ ត្រូវចាប់ខ្លួនពីបទ “លួចឆ្កែ” !!!

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង កាលពីអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ខ្លួនបុរស ២ នាក់ ដែលជាមុខសញ្ញាក្រុមចោរលួច និង ប្រកបមុខរបរដើរទាក់ឆ្កែរបស់អ្នកភូមិលក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាព ទាក់ឆ្កែ អ្នកភូមិ សិត្ថនៅចំណុចភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន សត្វឆ្កែចំនួន៣ក្បាល និង សម្ភារៈសម្រាប់ទាក់ឆ្កែ មួយចំនួនផ្សេងទៀត ពីពួកគេ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នេះ មានឈ្មោះ ទី១ ឈ្មោះ សុវណ្ណ មករា ភេទប្រុស អាយុ ២៣ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារព្រៃស ពី បទប្រើប្រាស់សារធាតុញៀន និងទី២ ឈ្មោះ ឌុច ឡុយ ភេទប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ដង្កោ រាជធានីភ្នំពេញ មានមុខរបរ មិនពិតប្រាកដ ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ពីមុនមកដែរ ពីករណីលួច ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង កសាងសំណុំរឿង និងបានធើ្វការបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ៕
រក្សាសិទ្ធិដោយ៖ចន្ទា ភា

×