Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញព្រះសង្ឃ២អង្គ និងកូនសិស្សវត្ត វិជ្ជមានកូវីដ-១៩ គង់នៅវត្តចំនួន២ ក្នុងក្រុងបាត់ដំបង

បាត់ដំបង ៖ ក្រោយពីរកឃើញព្រះសង្ឃ២អង្គ និងកូនសិស្សវត្ត ដែលវិជ្ជមានកូវីដ-១៩ ភ្លាម រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំវិធានការទប់ស្កាត់ ដោយនិមន្តព្រះសង្ឃ និងកូនសិស្សដែលវិជ្ជមាន ទៅព្យាបាលកម្រិតស្រាល នៅវិទ្យាល័យសម្តេចឪនិងវិទ្យាល័យព្រះមុនីវង្ស ។ ដោយឡែកព្រះសង្ឃប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ក្នុងបរិវេណវត្ត ដោយមិនអនុញ្ញាតឲ្យនិមន្តចេញក្រៅវត្តនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យបើកវត្តធម្មតាឡើងវិញ ។

នៅព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំនង ដឹកនាំដោយ ឯកឧត្តម ងី សែត អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ដែលអំណោយ មនុស្សធម៌របស់សាខាខេត្ត ប្រគេនចំពោះ ព្រះសង្ឃចំនួន៦០អង្គ ដែលកំពុងជួបការលំបាក់ក្នុងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងខណៈដែលព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន២ ក្នុងក្រុងបាត់ដំបងរួមមានវត្ត សង្កែ ចំនួន ៣៦អង្គ វត្តសូភី ចំនួន២៤អង្គ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោល និងផ្ទាល់ជាមួយព្រះសង្ឃ និងកូនសិស្ស ដែលមានវិជ្ជាមានកូវីដ-១៩ ។

នាឱកាសនោះ ឯកឧត្តមងី សែត អនុប្រធានប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

គូបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃដែលត្រូវធ្វើចត្តាឡីស័ក វត្តខាងលើក្រោយ ដែលជាអ្នកប៉ះពាល់ ដោយប្រយោលនិងផ្ទាល់ ជាមួយក្មេងវត្តដែលកើតជម្ងឺកូវីដ ១៩ និងប៉ះពាល់ប្រយោល់ក្រោយទៅបុណ្យសពពុទ្ធបរិស័ទ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ងី សែត មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។ ឯកឧត្តម ក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូន រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីនាំយកទេយ្យទាន និងអំណោយមកប្រគេនព្រះសង្ឃ បានទាន់ពេលវេលា បើទោះបីជាគ្រឿងបរិក្ខារនេះ មិនមានច្រើន ក៏ពិតមែន ក៏ប៉ុន្តែ វាអាចដោះស្រាយជីវភាព ចង្ហាន់បានមួយរយៈពេល ផងដែរ ខណៈដែលមិន អាចចេញទៅក្រៅ និមន្តបិណ្ឌបាត្របាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើទៅព្រះសង្ឃទាំងអស់ សូមនិមន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការ ទាំងអស់គ្នា ដើម្បីការពារខ្លួនពីជម្ងឺកូវីដ ១៩ នេះ ទៅក្នុងសហគមន៍ ក៏ដូចជា ក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។

គួរបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន២វត្តខាងលើ ដោយក្នុង១វត្តៗទទួលបាន អង្ករ ១០ការ៉ុង(២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ ត្រីងៀត ចំនួន ១០គីឡូក្រាម និងបច្ច័យចំនួន ២០ម៉ឺនរៀល ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដបផងដែរ ក្នុងនោះសាខាសមាគមន៍សិស្សនិស្សិតក្មេងវត្តខេត្តបាត់ដំបង ដែលមានឯកឧត្តមហេង ជំនិត ជាប្រធាន បានប្រគេនត្រីខ ចំនួន២កេស(២០យួរ)បន្ថែមផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×