ពិតណាស់ ការនៅក្នុងរថយន្ត ដែលត្រូវបានបិទទ្វារជិត នោះយើងប្រាកដណាស់ជាថប់ដង្ហើមយ៉ាងខ្លាំង ក្រោយចូលអង្គុយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នេះជាបទពិសោធន៍មួយ ដែលអ្នកធ្លាប់ជួបបានប្រាប់ឲ្យដឹង។
ជាក់ស្តែងករណីមួយនេះគឺពិតជារន្ធត់ខ្លាំងណាស់ ខណៈដែលក្មេងស្រីតូចម្នាក់ ត្រូវបានទ្វារថយន្តចាក់សោឡុកដោយសារការធ្វើប្រហែសរបស់ម្តាយនាង ធ្វើឲ្យពិបាកដង្ហើម និងភ័យតក់ស្លុតរហូតស្រែកយំខ្លាំងតែម្តង ដែលឃើញហើយពិតជាគួរឲ្យអាណិតណាស់។ ហើយពិតជាសំណាងហើយ ដែលមានបងប្អូនប្រជាពលរដ្ឋ ជួយគាស់ទ្វាឡាន កុំអីមិនដឹងជាយ៉ាងណានោះទេ។
នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា Ah Muy ដែលត្រូវជាម្តាយ បានបង្ហោះពីករណីជាមេរៀនដ៏សែនតក់ស្លុតមួយនេះ ដើម្បីឲ្យបងប្អូនបានដឹងយ៉ាងដូច្នេះថា៖ «អោយម៉ាក់សូមទោសណាកូន លេីកទីមួយហេីយដែលជួបរឿងបែបនេះ ជាការធ្វេសប្រហេសរបស់ម៉ាក់ដែលគិតថាចុះទិញតែមួយភ្លែតក៏ខ្ចិលយកសោឡានចេញហេីយក៏ជាប់ឡុកទៀត សូមក៏អរគុណដល់បងៗទាំងអស់ដែលបានជួយកូនខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង