Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញបើកលឿនពេក ជ្រុលទៅបុករះម៉ូតូ២គ្រឿង ក្រឡាប់សង្កត់លើម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល

កណ្តាល ÷ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង បើកលឿនដូចហោះ ជ្រុលចង្កូតទៅបុករះពីក្រោយម៉ូតូ២គ្រឿង ក្រឡាប់ផ្ងារជើង សង្កត់ទៅលើម៉ូតូ១គ្រឿងទៀត ជាប់ក្រោមរថយន្ត ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចនៅនឹងស្តុបព្រែកហូ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

បញ្ជាក់ពីសមត្ថកិច្ចម៉ូតូជនរងគ្រោះទាំង៣គ្រឿង ដែលរងការខូចខាត មួយគ្រឿង ម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1V 4909 រងរបួសធ្ងន់ ។
ជនរងគ្រោះទី២ ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពីរនាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ និងស្រាល។

ចំណែកម៉ូតូជាប់ក្រោមរថយន្ត ម៉ាកវ៉េវ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1-CA 2903 បានរងរបួសធ្ងន់។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ៣គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ នៅនឹងស្តុបព្រែកហូ ស្រាប់តែគេឃើញរថយន្តកូរ៉េដឹកទំនិញ របស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H មួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3B 6360 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសទៅបុករះម៉ូតូ២គ្រឿង ពីក្រោយ រួចបន្តល្បឿនទៅមុខរេចង្កូតក្រឡាប់កិនលើម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានក្រុងតាខ្មៅ បានចុះមកដល់រួចក៏បានទំនាក់ទំនងទៅ ខាងផ្នែកជំនាញចរាចរណ៍ ឱ្យចុះមកធ្វើការវាស់វែង និងហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

×