Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិនចំនួន ០៥នាក់

spot_img

ក្រុងព្រះសីហនុ ៖ (ព័ត៌មានបឋម) សមត្ថកិច្ចឃាត់ខ្លួន មនុស្សប្រុសស្រីជាជនជាតិចិនចំនួន០៥នាក់ ដែលចាប់បុរសម្នាក់ទៀតជាជនជាតិដូចគ្នា ដាក់ចូលក្នុងរថយន្តមួយគ្រឿងម៉ាក់PORSCHE ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-2106 នៅវេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្តោយវិថីឯករាជ្យ ចំណុចស្តុបសូរិយាតូច ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញជនជាតិចិនចំនួន០៤នាក់មានស្រីមានប្រុស បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀត ចូលក្នុងរថយន្ត ដោយពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។

ក្រោយពីទទួលបានព័ត៌មាននិងដំណឹងនេះភ្លាម សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងឈរជើង តាមគោលដៅចរាចរណ៍ក្បែរនោះ ក៏សហការគ្នាជាមួយសមត្ថកិច្ចព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនជាតិចិនខាងលើនោះ បានភ្លាមៗ ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនយកទៅសួរនាំចម្លើយ និងបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×