Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ

spot_img

ភ្នំពេញ ៖ ទិវាបុណ្យឯករាជ្យជាតិលើកទី ៧៥ ឆ្នាំ បានប្រារព្ធឡើងនៅស្ថានទូតឥណ្ឌានាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ ២០២១ ក្រោមវត្តមានលោកជំទាវវេជ្ជបណ្ឌិត Deyvani Uttam Khobragade ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីនេះត្រូវបានធ្វើឡើងដោយការអានសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌា ដោយឯកអគ្គរដ្ឋទូត និងមានការផ្សាយផ្ទាល់នៃកម្មវិធីវប្បធម៌ ដែលធ្វើឡើងដោយសមាជិកសហគមន៍ឥណ្ឌា នៅលើទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថានទូត។

ការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកមួយដ៏សំខាន់ជាពិសេសសម្រាប់កម្មវិធីដែលមានឈ្មោះថា “Azadi Ka Amrit Mahotsav ” ហើយកម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយ លោក ណារិន្ទត្រា ម៉ូឌី នៅថ្ងៃទី ១២ ខែមីនាឆ្នាំ២០២១ ហើយនឹងបន្តរហូតដល់ថ្ងៃទី ១៥ខែសីហាឆ្នាំ ២០២៣ដោយសង្កត់ធ្ងន់លើសសរស្ដម្ភចំនួន ៥ គឺ ទី១. គឺការតស៊ូសេរីភាព ទី២. គំនិតនានាសម្រាប់គម្រប់ខួប ៧៥ ឆ្នាំ ទី៣. សមិទ្ធិផលនានាសម្រាប់គម្រប់ខួប៧៥ ឆ្នាំ ទី៤. សកម្មភាពនានាសម្រាប់គម្រប់ខួប៧៥ ឆ្នាំ និងទី៥. ដំណោះស្រាយនានាសម្រាប់ខួប ៧៥ ឆ្នាំ ដែលសសរស្ដម្ភទាំងអស់នេះ ជាកម្លាំងដឹកនាំ និងជំរុញឆ្ពោះទៅមុខ ដើម្បីរក្សានូវក្តីសុបិន និងភារកិច្ចទាំងឡាយនាពេលអនាគត។

ការប្រារព្ធខួបលើកទី៧៤ឆ្នាំ នៃការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកដ៏សំខាន់ ជាពិសេសសម្រាប់កម្មវិធីដែលមានឈ្មោះថា «អាហ្សាឌី កា អមរិត ម៉ាហូដសាវ (Azadi ka Amrit Mahotsav)» ដែលប្រទេសឥណ្ឌារំកិលឆ្ពោះទៅរកការប្ររព្ធខួបលើកទី៧៥ឆ្នាំ នៃការទទួលបានឯករាជ្យនៅឆ្នាំក្រោយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។

ដោយផ្អែកលើគោលការណ៍សុខាភិបាល និងការរឹតត្បិតសម្រាប់ជួបជុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្មវិធីទាំងមូលត្រូវបានធ្វើឡើងតាមអនឡាញ និងការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×