Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ បិទការចេញចូលផ្សារដេប៉ូ មួយរយៈ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ​ ៖ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមបិទការចេញចូលផ្សារដេប៉ូ មួយរយៈពេលសិន។ ជាមួយគ្នានោះដែរ ក្រុមការងាររដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ចុះអប់រំផ្សព្វផ្សាយ និងចែកចាយប័ណ្ណព័ត៌មាន ស្តីអំពីវិធានការណ៍សុខាភិបាលនានា នៅតាមតំបន់ប្រមូលផ្តុំ ផ្សារលក់ដូរ និងកន្លែងទីសាធារណៈនានា ដើម្បីបង្កើនការទទួលបានព័ត៌មាន និងសារនានា ផ្តោតលើវិធានការណ៍បង្ការជំងឺកូវិដ-១៩។ ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកបងប្អូនអាជីករលក់ដូរ ក្នុងផ្សារដេប៉ូ និងបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើសំណាក ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ តាមការយកសំណាក Rapid Test សរុបចំនួន ២៣៩នាក់ ស្រី ១៣៨នាក់ ជាលទ្ធផលវិជ្ជមាន ៥នាក់ ស្រី ១នាក់ (មិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូទេ)។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរក្នុងផ្សារដេប៉ូ និងអ្នកធ្វើដំណើរទាំងអស់ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមបិទការចេញចូលផ្សារដេប៉ូ មួយរយៈពេលសិន។

នាព្រឹកថ្ងៃនេះដែរ ក្រុមការងាររដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ចុះអប់រំផ្សព្វផ្សាយ និងចែកចាយប័ណ្ណព័ត៌មាន ស្តីអំពីវិធានការណ៍សុខាភិបាលនានា នៅតាមតំបន់ប្រមូលផ្តុំ ផ្សារលក់ដូរ និងកន្លែងទីសាធារណៈនានា ដើម្បីបង្កើនការទទួលបានព័ត៌មាន និងសារនានា ផ្តោតលើវិធានការណ៍បង្ការជំងឺកូវិដ-១៩ ក្រោមគម្រោងលើកកម្ពស់ការចូលរួម ដល់សហគមន៍ សម្រាប់វិធានការបង្ការ និងការទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងនោះក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនគ្រួសារដែលឆ្លងជំងីកូវីដ១៩ នៅភូមិ៩ សង្កាត់ផ្សារដេប៉ូទី១។

រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមអបអរសាទបងប្អូនអាជីវករលក់ដូរក្នុងផ្សារដេប៉ូ។ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទីរួមផ្សារដេប៉ូ រដ្ឋបាលខណ្ឌទួលគោក បានសហការណ៍ជាមួយក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកបងប្អូនអាជីករលក់ដូរ ក្នុងផ្សារដេប៉ូ និងបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើសំណាក ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក តាមការយកសំណាក Rapid Test សរុបចំនួន ២៣៩នាក់ ស្រី ១៣៨នាក់ ជាលទ្ធផលវិជ្ជមាន ៥នាក់ ស្រី ១នាក់ (មិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូទេ) ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×