Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ២ក្រុម ដេញកាប់ប្រហារគ្នាពេញផ្លូវ បណ្ដាលឱ្យមានអ្នករងរបួស

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមបានដេញកាប់គ្នាពេញផ្លូវ រហូតធ្វើឲ្យមានអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសំដីអ្នកដែលបានឃើញហេតុការណ៍ បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវម្នាក់ យកបាយមកឲ្យប្អូននៅចំណុចខាងលើ ពេលនោះក៏មានក្មេងស្ទាវមួយក្រុមទៀតមានគ្នាចំនួន ២នាក់បានចុះពីលើម៉ូតូមកកាប់ប្រហារ ក្មេងស្ទាវនោះតែម្ដង ភ្លាមៗនោះក្មេងស្ទាវទាំង២ក្រុម ក៏បានតដៃគ្នាទៅវិញទៅមកដែលធ្វើឲ្យម្ខាងទៀត រងរបួសស្រាលនិងភាគីម្ខាងទៀតរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយក្នុងករណីនេះ គឺមិនទាន់មាននរណាម្នាក់ដឹងថា ជារឿងគំនុំឬក៏ជាបញ្ហាអ្វីផ្សេងនោះឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ក៏បានចុះទៅដល់ទីតាំងធ្វើការឃាត់ខ្លួនក្មេងស្ទាវមួយក្រុម ដែលជាជនដៃដល់យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបន្ថែមទៀត ហើយភាគីម្ខាងទៀត បានរងរបួសធ្ងន់បែកក្បាល ឈាមស្រោចពេញខ្លួន ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សមត្ថកិច្ចបានដកហូតវត្ថុតាង មានដូចជា រណារអារទឹកកក កាំបិតប័ុងតោ និងដែកបំពង់ទីប៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×