Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុកម៉ូតូ បណ្ដាលឲ្យនារីម្នាក់ស្លាប់ និង២ នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ÷ នារីម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីនិងបុរស២នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ជិះម៉ូតូតាមដងផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានត្រូវមន្រ្តីយោធាម្នាក់ ស្រវឹងស្រាបើករថយន្តទៅបុក ចំពីមុខម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឲ្យនារីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បានទាំងម្ចាស់និងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចទល់មុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ស្រីឆយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរធ្វើការ នៅហាង (ស្លាប់)។ ជនរងគ្រោះទី២ មានឈ្មោះស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទី៣ មានឈ្មោះបញ្ញា ភេទប្រុស បច្ចុប្បន្នអ្នកទាំង៣ ស្នាក់នៅជិតភ្នំបាសិដ្ឋ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកប៊ីត ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល1AL-9661បានឌុបនារី២នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខវត្តស្ងួនពេជ្រ ស្រាប់តែត្រូវរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2A-4705 បើកបរដោយបុរសជាមន្រ្តីយោធា ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង​ បណ្តាលឲ្យម៉ូតូ ខូតខាតខ្ទេចម៉ត់រួញចូលគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង​ឲ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×