Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ខេត្តនៅភាគពាយ័ព្យកម្ពុជា អ្នកឆ្លងជំងឺកូវីដ-១៩ លោតខ្ពស់ជាងខេត្តនានា

ខេត្តនៅភាគពាយ័ព្យ ៖ – អាជ្ញាធរខេត្ដបន្ទាយមានជ័យ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៨៦នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៤៩២នាក់ បានជាសះស្បើយ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងគ្មានអ្នកស្លាប់នោះទេ។

  • អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា
    រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់បានស្លាប់ និង ១៦៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
  • អាជ្ញាធរខេត្តសៀមរាប បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ បានស្លាប់ និង ត្រូវបានព្យាបាលឲ្យជាសះស្បើយចំនួន ១៧២នាក់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

អ្នកឆ្លងមេរោគថ្មីទាំងនេះរបស់ខេត្តសៀមរាប ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង, ផ្សារកំពង់ក្ដី, ផ្សារចារឈូក និងឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម ខេត្តបាត់ដំបង និងអាជីវករដឹកផ្លែឈើ និងគ្រឿងសមុទ្រមកពីច្រកឡែម៕រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×