Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានយន្តចំនួន ៦៥៤គ្រឿង ទូទាំងប្រទេស ត្រូវបានកម្លាំងនគរបាលត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ យានយន្តចំនួន ៦៥៤គ្រឿង នៅទូទាំងប្រទេស ត្រូវបានកម្លាំងនគរបាលត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងនោះ មានម៉ូតូ ៥២១គ្រឿង និងរថយន្ត ១៣៣គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ÷

  • បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើន អត់មួកសុវត្ថិភាព ល្មើសសញ្ញាវរាចរណ៍ និយាយទូរស័ព្ទ ដឹកលើសចំណុះ បត់ខុសបច្ចេកទេស និងអត់ផ្លាកលេខ ជាដើម។
  • បទល្មើសសម្រាប់រថយន្ត មានដូចជា ល្មើសល្បឿន ល្មើសសញ្ញាចរាចរណ៍ អត់ប័ណ្ណបើកបរ អត់ស្លាកលេខ បត់ជែង (ដណ្ដើមទៅមិន) បើកបរក្នុងស្ថានភាពស្រវឹង ដឹកលើសចំណុះ និយាយទូរស័ព្ទ អត់ខ្សែក្រវាត់ អត់ឆៀក ជាដើម។

ងាកមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៥លើក ក្នុងនោះ ស្លាប់ ០២នាក់ , របួស ០៨នាក់ ធ្ងន់ទាំង០៨នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×