Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បណ្តេញ​អ្នកការទូត​អាមេរិក ៦០​នាក់

spot_img

​រុស្ស៊ី​ប្រកាសថា នឹង​បណ្តេញ​អ្នកការទូត​អាមេរិក​ចំនួន ៦០ រួម​ទាំង​បិទទ្វារ​ស្ថាន​កុងស៊ុល​អាមេរិក ស្ថានទូត​
St. Petersburg ដែល​ជា​ការឆ្លើយតប​ចំពោះ​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ករណី​អតីត​ចារបុរស​រុស្ស៊ី ត្រូវ​បំពុល​នៅ​អង់គ្លេស ។​

​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov

Reuter បាន​ដកស្រង់​សម្តី​របស់​ការទូត Sergei Lavrov កាលពី​ថ្ងៃ​ទី ២៩ មីនា ថា ៖ វិធានការ​តបត​នឹង​ប្រហាក់ប្រហែលគ្នា​… រួមមាន​ទាំង​ការបណ្តេញ​អ្នកការទូត​អាមេរិក នឹង​លុបចោល​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ St. Petersburg ។ តាម​លោក Lavrov ក្រសួងការបរទេស​រុស្ស៊ី​បាន​កោះហៅ និង​ប្រកាសប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​មូ​ស្គូ Jon Huntsman ថា អ្នកការទូត​អា​មេ​រិច​ចំនួន ៦០​នាក់ ក្នុងនោះ​មាន ៥៨​នាក់ នៅ​មូ​ស្គូ និង ២​នាក់​ទៀត​នៅ Yekaterinburg ហើយ​ពេល​វេលា​ចុង​ក្រោយ​សម្រាប់​អ្នក​ទាំងនោះ​ចេញផុត​ពី​រុស្ស៊ី​គឺ​ថ្ងៃ​ទី ៥ មេសា ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី ២៦ មីនា អាមេរិក​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ៦០​នាក់ ក្នុងនោះ ១២​នាក់ ស្ថិត​ក្នុង​ប្រតិភូ​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ ដោយ​ចោទប្រកាន់​ថា ពួកគេ​ធ្វើ​ការងារ​ចារ​កម្ម ហើយក៏​បាន​បិទទ្វារ​ស្ថាន​កុងស៊ុល​រុស្ស៊ី ប្រចាំ​ទីក្រុង Seattle ។​

​បណ្តា​ប្រទេស (​គំនូស​ពណ៌​ក្រហម​) ដែល​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចេញពី​ប្រទេស​ខ្លួន ៕ សូ​យ​ន​

spot_img
×