Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ កើតមាន​ទំនាស់​ឈ្លោះប្រកែក កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ​រួម​។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់ចំណាយ​ក្រៅ​គម្រោង​ច្រើន​។ មនោសញ្ចេតនា ល្អប្រសើរ គួរ​ចេះ​ក្តាប់​ឱកាស​ដើម្បី​បង្កើត​ការ​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង​ជាង​មុន ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ ត្រូវ​ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា កើតមាន​ទំនាស់​ការខ្វែង​គំនិត​គ្នា​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំ​ខាល ៖ ការងារ ល្អប្រសើរ គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ លុយកាក់ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មិនបាន​ល្អ ប្រយ័ត្ន​មានរឿង​ក្តៅក្រហាយ​ដាក់គ្នា​៕

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន ត្រូវ​ប្រឹងប្រែង​រក្សា​ស្ថានភាព​នេះ​ឲ្យបាន​យូរអង្វែង ។ លុយកាក់ ជួប​សំណាងល្អ​បន្តិចបន្តួច​អំពី​លុយកាក់ ប្រសិន​ចង់​វិនិយោគ នោះ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គួរ​សាកសួរ​យោបល់​អ្នក​មាន​បទពិសោធន៍​។ មនោសញ្ចេតនា ត្រូវ​មាន​ភាព​ក្លាហាន​ដើម្បី​ក្តាប់​យក​ឱកាស​ល្អ​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់​មិនត្រូវ​ជឿ​ពាក្យ​សម្តី​អ្នកដទៃ​នាំ​ឲ្យ​ខាតបង់​លុយ​កាក់​។ មនោសញ្ចេតនា ល្អប្រសើរ សុខដុមរមនា​នឹង​គ្នា​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​សន្ទុះ​ឈាន​ឡើង គួរ​ចេះ​អត់ធ្មត់ មិន​ត្រូវ​ចាប់​អារម្មណ៍​ដល់​ពាក្យ​ចាត់​រុក​ពី​ខាងក្រៅ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ កើត​មាន​ខ្ទង់ចំណាយ​ក្រៅ​គម្រោង​ច្រើន ។ មនោសញ្ចេតនា គួរ​ចេះ​ស្តាប់​យោបល់​គូស្នេហ៍ មិន​ត្រូវ​ចចេស​យក​ឈ្នះ​តែ​ខ្លួនឯង ដែល​នាំ​ឲ្យ​ទំនាក់ទំនង​ប្រេះឆា​៕

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​គាំទ្រ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​គួរ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ កុំ​យក​រឿង​មិន​សប្បាយ​ចិត្ត​ពី​ក្រៅ​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​អ្នក​ទាំង​២៕

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ការងារ​ដំណើរការ​យ៉ាង​ល្អ ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​នៅ​ពុំទាន់​មក​ដល់​អ្នក ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង​។ លុយកាក់ មិន​ល្អ​ប្រសើរ រង​ឥទ្ធិពល​អាក្រក់​ពី​ការងារ ។ មនោសញ្ចេតនា មិនគួរ​អល់អែក ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតមាន​ក្នុង​ទំនាក់ទំនង​រវាង​អ្នក និង​គូស្នេហ៍​៕

​ឆ្នាំ​វក ៖ ការងារ រាំងស្ទះ ជួប​ការលំបាក​ច្រើន ។ លុយកាក់ មានឱកាស​វិនិយោគ​ទទួលបាន​ប្រាក់​ចំណេញ​ច្រើន តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គួរ​ធ្វើ​សន្សឹមៗ​។ មនោសញ្ចេតនា រីកចម្រើន​ល្អ យល់ចិត្ត​យល់​ថ្លើម​គ្នា​បំផុត​៕

​ឆ្នាំ​រកា ៖ ការងារ ស្ថានភាព​ការងារ​វិវត្តន៍​អាក្រក់ ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​ចម្បង និង​បន្ទាប់បន្សំ​សុទ្ធ​តែ​កើនឡើង​យ៉ាង​សន្ធឹក​។ មនោសញ្ចេតនា គ​រួរមាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អ រាល់​ការលំបាក​ទាំង​ប៉ុន្មាន​មុននេះ ត្រូវបាន​ដោះស្រាយ​រួចរាល់ តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​មាន​អំនួត​បង្កើត​ភាព​សម្អប់​ពី​អ្នកក្រោមបង្គាប់ ។ លុយកាក់ ថ្ងៃ​នេះ​ទោះបី​មាន​លាភ​ចូល តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ​ក្នុង​ការចំណាយ​។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​ពាក្យ​ខ្សឹបខ្សៀវ​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក​៕

​ឆ្នាំ​កុរ ៖ ការងារ ស្ថិរភាព គួរ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ឈាន​ទៅ​ជោគជ័យ​ធំ​។ លុយកាក់ ល្អប្រសើរ ចំណូល​ចូល​មិន​ដាច់ ។ មនោសញ្ចេតនា មិនបាន​ល្អ មាន​រឿង​ឈ្លោះប្រកែក អាក់អន់ចិត្ត​គ្នា ៕​

spot_img
×