Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រយ័ត្នផងអ្នកបាត់ដំបង ! ថ្ងៃនេះរកឃើញថ្មីអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៥នាក់ និងមានអ្នកស្លាប់ចំនួន១នាក់ទៀត

បាត់ដំបង ៖ នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអត្តសញ្ញាណអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន១នាក់ ជាស្រ្តីអាយុ ៧៤ឆ្នាំ នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ព្រមទាំងបានប្រកាសអ្នកមានវិជ្ជមានថ្មី ជំងឺកូវីដ១៩ ចំនួន៩៥នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៧៣នាក់ និងពលករមកពីប្រទេសថៃចំនួន២២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងខេត្តបាត់ដំបង កើនដល់ ៤ ៦៨៧នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយ ចំនួន១៦៦នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី១៥ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៤ ៦៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ២៨៧នាក់ មានករណីស្លាប់ចំនួន៦០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ៣៤០នាក់ ៕ រក្សាសិទ្ធិដោយ៖CEN

×