Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអចលនទ្រព្យពីរ ផ្តល់ការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដា តាមបច្ចេកវិទ្យាចិន និងខ្មែរ ឆ្លើយតបនឹងទីផ្សារជាតិ និង អន្តរជាតិ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ LSCG និង ក្រុមហ៊ុន Milky-Way Realty Investment PLC បានបោះទុនដំបូងរួមគ្នា ១លានដុល្លារ បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់ តាមបច្ចេកវិទ្យាទំនើប របស់ប្រទេសចិន និងបច្ចេកវិទ្យារបស់ខ្មែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារអចលនទ្រព្យជាតិ និង អន្តរជាតិនាពេល បច្ចុប្បន្ន និង អនាគត ខណៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែរងនូវការរាតត្បាតពី​ជំងឺឆ្លងកូវីដ១៩។

លោក លី សុខឆាយ អ្នកជំនួញវ័យក្មេង និងអគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ថា  ការសហការបោះទុន បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់នេះឡើង គឺជាចំណុចចាប់ផ្តើមដំបូងដែលក្រុមហ៊ុនទាំងពីរ បានគិតគួរតាំងពីជាង ២ឆ្នាំមុន កូវីដកើតមកម្លេះ តែដោយសារតែស្ថានភាពនៃជំងឺរាតត្បាតកូវីត ១៩ ចេះតែបន្តអូសបន្លាយយូ បានជម្រុញឱ្យ ក្រុមហ៊ុនទាំងពីរ ពន្យាពេលចាប់ផ្តើមមគំរោងរហូតមកទល់ពេលបច្ចុប្បន្ននេះ ។

អ្នកជំនួញវ័យក្មេង ដែលមានជំនាញខ្ពស់ ក្នុងវិស័យអចលនទ្រព្យ រូបនេះ ធ្លាប់បានបង្ហើបឱ្យដឹងថា ដោយយោង​តាមការសង្កេត មើលពីស្ថានភាពសេដ្ឋកិច្ច និង អចលនទ្រព្យ នាពេលបច្ចុប្បន្ន គឺហាក់ដូចជាមានស្ថានភាពមិនសូវល្អនោះទេ ពោលគឺការទិញលក់អចលនទ្រព្យ ភាគច្រើន មានការធ្លាក់ចុះជាគំហុក ប៉ុន្តែ សម្រាប់លោកផ្ទាល់បែរជាមើលឃើញថា នៅក្នុងកាលៈទេសៈ បែបនេះ វាជា ឱកាសមាសដ៏កម្រមួយ ដែលកំពុងតែបង្កប់ នៅក្នុងស្ថានភាព ដែលមិនសូវអំណោយផលនេះទៅវិញ ជាពិសេស គឺឱកាស ក្នុងការបោះទុនវិនិយោគលើការផ្គត់ផ្គង់គម្រោងអចលនទ្រព្យធំៗ មួយចំនួននេះតែម្ដង។ បើទោះបីមានការរំខានពីជំងឺរាតត្បាតកូវីដ​​១៩ វិស័យអចលនទ្រព្យ​បានដើរតួនាទី​យ៉ាងសកម្ម ជាឆ្អឹងខ្នងសេច្ឋកិច្ចរបស់ជាតិ ដោយមិនអាចខ្វះបាន។

លោក ប៉ាត់ ចំណាន សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Milky-Way Realty Investment PLC បានឱ្យដឹង​ដែរថា ក្រុមហ៊ុន បានផ្តោតទៅលើបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយអចលនទ្រព្យ ដោយបង្វឹកភ្នាក់ងារអចលនវត្ថុឲ្យមានជំនាញច្បាស់លាស់ ឆ្លើយតបចំពោះទីផ្សារបច្ចុប្បន្ន៕

×