Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Bluebell Group ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបលក់រាយរបស់ The Peak

ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ (omnichannel) ឈានមុខគេមួយរបស់អាស៊ី បានប្រកាសអំពីការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជានាវេលាថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១នេះ ដោយបន្ថែមនូវមជ្ឈមណ្ឌល​នៅក្នុងអាស៊ីចំនួនមួយបន្ថែមទៀតទៅលើបណ្ដាញទីផ្សារចំនួនដប់ដែលមានស្រាប់របស់ក្រុមហ៊ុន។ 

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Bluebell Group នឹងធ្វើការងារជាមួយនឹងដៃគូម៉ាកយីហោល្បីៗដែល​មានស្រាប់ និងដៃគូថ្មីៗរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍន៍នៅក្នុងស្រុក។ លើសពីនេះទៅទៀត គ្រុបនេះត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបលក់រាយនៅក្នុងសំណង់​មួយដ៏លេចធ្លោ គឺអគារ The Peak ដែលស្ថិតនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ។ បទពិសោធន៍នៃការគ្រប់គ្រងម៉ាកយីហោល្បីៗរបស់ក្រុមហ៊ុន Bluebell Group និងផ្ដល់ជូននូវជំនាញត្រូវការជាចាំបាច់ក្នុងការច្នៃប្រឌិតផ្សារទំនើបដែលនឹងទាក់ទាញដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

ចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់គម្រោងនេះ គឺផ្ដោតជុំវិញ “ហាងទំនិញលក់រាយដែលផ្ដល់នូវភាពងាយស្រួល” ដោយអតិថិជន​អាចធ្វើដំណើរមកដោយផ្ទាល់ ឬទិញទំនិញតាមរយៈប្រព័ន្ធឌីជីថលប្រកប​ដោយភាពងាយស្រួលក្នុងលក្ខណៈជាការដើរទិញទំនិញតាមហាង និងសេវាអតិថិជនដែលមានភាពច្បាស់លាស់ ដើម្បីរួមចំណែកដល់ការធ្វើឱ្យបទពិសោធន៍ផ្សារទំនើបលក់រាយឈានដល់កម្រិតល្អឥតខ្ចោះ រួមជាមួយនឹងការរៀបចំម៉ាកយីហោដែលចាំបាច់ក្នុងការទាក់ទាញទាំងភ្ញៀវទិញទំនិញក្នុងស្រុក និងភ្ញៀវទិញទំនិញរួចពន្ធ ដោយក្នុងនោះមានទាំងម៉ាកយីហោបែបប្រណីត រចនាបទនៃការរស់នៅថ្លៃថ្នូរ ម៉ូតសម្លៀកបំពាក់ទាន់សម័យ ម៉ាកយីហោអាហារ និងភេជ្ជៈ ព្រមទាំងគោលគំនិត​ដែលទទួលបានពីបទពិសោធន៍រាប់សិបឆ្នាំកន្លងមកហើយ។ 

លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានបង្ហាញអំពីសេចក្ដីសោមនស្សរីករាយចំពោះការបើកទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺជាព្រំដែនថ្មីនៃផ្សារទំនើបលក់រាយ ហើយក្រុមហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីចុងក្រោយបំផុត ចូលមកក្នុងទីផ្សារកម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍នេះ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេទៅលើផ្សារទំនើបលក់រាយប្រណីត និងទាន់សម័យអស់រយៈពេលជាង 60 ឆ្នាំកន្លងមកនេះ បច្ចុប្បន្ន គ្រុបរបស់យើង ធ្វើប្រតិបត្តិការលើម៉ាកយីហោចំនួន 150 នៅទូទាំងតំបន់អាស៊ី ទាំងក្នុង  វិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរផងដែរ។ ដោយមាននូវជំនាញវិជ្ជាជីវៈក្នុងប្រទេសដ៏រឹងមាំសម្រាប់ម៉ាកយីហោដែលព្យាយាមចូល ឬពង្រីកវត្តមាននៅក្នុងទីផ្សារធំៗនានានៃតំបន់អាស៊ី ក្រុមហ៊ុន Bluebell Group ផ្ដល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែង ស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ ជាដើម៕

×