Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងៗសុំខ្មាស! វ័យជាង​៧០​អស់​ហើយ ​យាយ​និង​តា នៅ​តែ​ស្រឡាញ់​គ្នា​ឡើង​ផ្អែម ជា​ពិសេស​យាយ​នៅ​តែ​ខ្ញង់…

ជាការពិតណាស់ សេចក្តីស្រឡាញ់ ត្រូវបានគេមើលឃើញក្នុងរូបភាពច្រើនយ៉ាងណា។ តែយ៉ាងណា បើនិយាយពីសេចក្តីស្រឡាញ់ពិត រវាងមនុស្សប្រុសស្រីពីរនាក់ គឺជាការផ្តើមចេញពីការបន្លឺសូរសម្លេងយ៉ាងផ្អែមល្ហែម ចំពោះគ្នាទៅវិញមក ចេះយល់ចិត្ត មើលថែគ្នា… ។ល។ មិនថានៅក្នុងកាលៈទេសៈណាមួយនោះឡើយ ហើយការស្រឡាញ់ដ៏ធំធេងមួយនេះ ក៏ត្រូវបានគេមើលឃើញថា ពិតជាកម្រមានណាស់ នៅក្នុងមួយជីវិតគូស្នេហ៍ម្នាក់ៗ។

តួយ៉ាង ដូចគូស្នេហ៍មួយគូនេះអុីចឹង បើទោះមានវ័យចូល ៧០ ទៅហើយក្តី តែពួកគាត់មើលទៅ ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ហើយរូបសម្រស់ ក៏នៅក្មេងៗទៀតផង។ អ្វីដែលពិសេសនោះ យាយជាប្រពន្ធវិញ គឺថានៅតែលេងខ្លួនឡើងខ្ញង់ មិនឲ្យចាញ់ក្មេងៗនោះទេ។

បើតាមមើលទៅ យាយតាមួយគូនេះ អាចរក្សាសម្រស់នៅក្មេងបានយ៉ាងដូចនេះ គឺដោយសារគាត់ចូលចិត្តសប្បាយៗ ច្រើនជាងការកើតទុក្ខ។ ជាក់ស្តែង ដូចក្នុងវីដេអូនេះជាដើម គឺពួកគាត់ទាំងពីរបានធ្វើកាយវិការយ៉ាងផ្អែមល្ហែមនិងគ្នាជាខ្លាំង ត្រាប់តាមបទចម្រៀងរាំវង់មួយបទ អង្គុយ Live ឲ្យបងប្អូនកូនក្មួយមើលឡើងភ្លឹកគ្រប់ៗគ្នាតែម្តង។

យ៉ាងណាមិញ ក្រោយបានឃើញតាយាយមួយគូនេះ ផ្អែមល្ហែមដ៏មិនស្មាន មហាជនជាអ្នកលេងបណ្តាញសង្គម បានសម្តែងការកោតសរសើរ​ចំពោះសេចក្តីស្រឡាញ់ស្មោះស្ម័ក្ររបស់ពួកគាត់ទាំងពីរ និងឲ្យសញ្ញាបេះដូងព្រោងព្រាត។ រីឯអ្នកខ្លះទៀត ក៏បានណែនាំសូមអោយអ្នកមិនដែលស្និទ្ធស្នាលនិងប្រពន្ធ សូមអោយយកគំរូតាមពួកគាត់ផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×