នេះពិតជារឿងដ៏ភ្ញាក់ផ្អើល មិននឹកស្មានដល់ទាល់តែសោះ ខណៈបុរសម្នាក់បានកុម្ម៉ង់ទិញអុីវ៉ាន់អនឡាញ គឺធុងចម្រុះទឹក១គ្រឿង ប៉ុន្តែ បែរជាអ្នកលក់បានដាក់ដុំឥដ្ឋនៅក្នុងឡាំង ជំនួសទៅវិញ ដែលគ្រាន់តែបើកមើលភ្លាម ធ្វើឲ្យគាត់ស្រឡាំងកាំងសឹងមិនជឿភ្នែកខ្លួនឯង ព្រោះមិននឹកស្មានថា អ្នកលក់មានគំនិតដ៏អាក្រក់បំផុត ចំពោះរូបគាត់បែបនេះសោះ។
បន្ទាប់ពីអ្នកលក់បានធ្វើស៊ីផ្លូវចិត្តបែបនេះ បុរសជាជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Build Up បានប្រកាសតាមហ្វេសប៊ុក ទៅកាន់អ្នកលក់នោះទាំងក្តៅក្រហាយយ៉ាងដូច្នេះថា៖ «បើចង់សុខខ្កួនដោះស្រាយលើបញ្ហាដែលអ្នកឆបោកគេ លុយមិនច្រើនអាចចាយ1ជីវិតបានទេ ប៉ុន្តែអ្នកត្រៀមខ្លួនទៅ គិតថាខ្ញុំនៅភ្នំពេញមិនអាចស្គាល់មុខមាត់របស់អ្នកមែនទេ រង់ចាំមើលទៅអ្នកនាង។
ជាមួយគ្នានេះផងដែរ ម្ចាស់គណនីខាងលើ ក៏សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះលេខកុងធនាគារ ABA របស់ជនឆបោកនេះផង ដែលមានលេខ 500299740»។
ក្រោយពីបានឃើញរូបភាពបែបនេះ មហាជនពិតជាមានការហួសចិត្តជាខ្លាំងតែម្តង ហើយក្រៅពីជួយផ្ទុះកំហឹង ក៏អ្នកខ្លះបានខមិនសួរនាំថា ប្រហែលធ្លាប់ស្គាល់គាត់លេងសើចទេដឹង ហើយធ្លាប់ដាច់យប់ជំពាក់គេអត់ ទើបបានជាគេដាក់ដុំឥដ្ឋឲ្យបែបនេះ ហាសហា…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង