Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ សំ​អាល់ លើកទឹកចិត្ត​មន្ត្រី​អនុវត្ត​ការងារ ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​វិស័យ​បរិស្ថាន​

spot_img

​ភ្នំពេញ​ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រ​សួ​បរិស្ថាន នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កិច្ចប្រជុំ​ជីវភាព និង​ជំរុញ​ការងារ​អនុវត្តន៍​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ការធ្វើ​វឌ្ឍនភាព​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​ដល់​ថ្នាក់ដឹកនាំ​ចំណុះ​ក្រសួង​បរិស្ថាន និង​បណ្តា​មន្ទីរ​បរិស្ថាន​ទាំង​២៥​រាជធានី​-​ខេត្ត​។​

​លោក រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់​អំពី​ការដឹកនាំ និង​គ្រប់គ្រង​ទៅ​តាម​ជំនាញ ដោយ​លើក​ទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​គិតគូ​ពី​ផលប៉ះពាល់​ទៅលើ​វិស័យ​បរិស្ថាន ជា​ពិសេស​ការងារ​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បី​បុព្វហេតុ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ដើម្បី​ឱ្យ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បាន​លើកឡើង​ផង​ដែរ​ថា ការទទួល​បាន​និរន្តរភាព​ការងារ គឺ​បានមកពី​ការ បែងចែក​ការងារ ការប្រគល់ និង​លើក​ទិសដៅ​មាន​ប្រសិទ្ធភាព​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×