Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបើកបរដោយប្រុងប្រយ័ត្ន ៖ ស្លាប់ ៨៧១នាក់ និងរបួស ២២០១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១៦ ខែកក្កដា នេះថា រយៈពេល ២២៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៥៦៣លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៨៧១នាក់ និងរបួសចំនួន ២២០១នាក់ ក្នុងនោះធ្ងន់ចំនួន ១៣០៧នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ៩នាក់ និងរបួស ៧នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ៤នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២២៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៣៦៩៣៥គ្រឿង ក្នុងនោះម៉ូតូចំនួន ១០១៦៩៧គ្រឿង និងរថយន្តចំនួន ៣៥២៣៨គ្រឿង ក្នុងនោះរថយន្តតូច ២៧៣៧៤គ្រឿង និងធំ ៧៨៦៤គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×