តាកែវ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័តមាននៅក្នុងការចូលរួមទាំងអស់គ្នាសំអាតទីក្រុងរបស់យើងនៅព្រឹកថ្ងៃទី ២៧ តុលា ២០១៧នេះ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវបានលើកឡើងថា ទីក្រុងល្អស្អាតគឺកើតចេញពីបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអសគ្នា ដែលត្រូវចូលរួមសម្អាតបរិស្ថាននៅជុំវិញខ្លួន ពិសេសនៅតាមទីសារធារណៈផ្លូវថ្នល់ សួនច្បារ និងគេហដ្ឋានរបស់ខ្លួនផ្ទាល់ ។
ចំពោះការដើររើសសម្រាមនៅក្នុងថ្ងៃគឺចង់បង្ហាញអោយឃើញពីសកម្មភាពមួយចំនួន ក៏ដូចជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងពីការសម្អាតទីក្រុង និងរួមគ្នាថែរក្សាបរិស្ថានអោយបានល្អ និងមានអនាម័យសម្រាប់ទីក្រុងរបសើយើង។ នៅក្នុងនោះដែរលោកអភិបាលក្រុងដូនកែវក៏បានរំពឹងទុកថា ក្រុងដូនកែវ ខេត្តតាកែវ អាចនិងទទួលបានផ្ការំដួល ២ទង ទៅ ៣ទង លើការយល់ដឹងរបស់ប្រជាពលរដ្ឋរួមជាមួយនិអាជ្ញាធរ រួមគ្នាសម្អាតទីក្រុងរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែង។
សូមបញ្ជាក់ផងដែរថា ការចូលរួមរើសម្រាមនៅព្រឹកមិញនេះគឺមានការចូលរួមពីរដ្ឋបាលក្រុងដូនកែវ មន្ទីរទេសចរណ៏ មន្ទីរបរិស្ថាន និងក្រុមយុវជន រួមជាមួយបុគ្គលិករបស់ធរនាគាឱកទេស Aeon សាខាខេត្តតាកែវបាននាំដើររើសម្រាមនៅសួនច្បារវិមានឯករាជ្យ។
តំណាងអោយបុគ្គលិកធរនាគារAeon បាននិយាយថា ការចូលរួមសម្អាតទីក្រុងនេះគឺជាគោលការណ៏របស់ធានាគារដែលតម្រូវអោយបុគ្គលិកត្រូវចេះចូលរួមជួយការងារសង្គម ក្នុងការងារសម្អាតទីក្រុងជារៀងរាល់ខែ ។ ដើម្បីអោយទីក្រុងរបស់យើងមានសោភ័ណ្ឌភាពល្អស្អាតនោះ តំណាងបុគ្គលិក Aeon ក៏បានធ្វើការអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាតទីក្រុងរបស់ខ្លួនទាំងអស់គ្នា អោយមានបរិស្ថានល្អស្អាត និងអនាម័យ៕ តាកែវ