Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ខ្ទើយ ៣​នាក់ គាស់​ទ្វារ​រថយន្ត​យក​ទូរស័ព្ទ ពេល​ម្ចាស់​ស្រវឹង ឈប់​រថយន្ត​នៅ​តាម​ផ្លូវ​

spot_img

​ភ្នំពេញ ៖ ក្រុម​ខ្ទើយ​ប្រុស​ចំនួន ៣ នាក់ ជិះ​ម៉ូតូ​ម៉ាក zoomerx មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ម៉ាក iPhone បាន​សម្រេច​ពី​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ទៅ​មុខ​លែង​រួច​ដែល​ឈប់​នៅ​តាម​ដងផ្លូវ ដេក​មួយសន្ទុះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង អធ្រាត្រ ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង បរ​មី កែ​សម្ផស្ស តាម​បណ្តោយ​ផ្លូវ​លេខ​១៨៣ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រុម​ខ្ទើយ ត្រូវបាន​សមត្ថ​ឃើញ​ទាន់​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ​ឈ្មោះ​ស៊ុយ​សុខ​ហួ ហៅ​អាយ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ព្រែក​ភ្នៅ ទី​២​ឈ្មោះ អេត​ហ្សា អាយុ​២៨ ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ជ្រោយចង្វា ទី​៣​ឈ្មោះ សុខ​កា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រ​លេខ​៦ ។​

​សមត្ថកិច្ច បាន​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ស្រាប់តែ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង បាន​ឈប់​ដេក​តាម​ដងផ្លូវ ព្រោះតែ​អ្នកបើករថយន្ត​មាន​ស្ថាន​ភាពស្រៃវឹង ។ ដោយ​ឃើញ​ដូច​នោះ​សមត្ថកិច្ច បាន​ឈប់​ចាំមើល ព្រោះ​មាន​ជន​ឆ្លៀតឱកាស​ចាំ​មក​ធ្វើ​សកម្មភាព​គាស់​ទ្វា​រថយន្ត​លួច​ទ្រព្យសម្បត្តិ​ជា​ញឹក​ញ៉ាប់​។

​បន្ទាប់មក​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន ៣ នាក់​ជិះ​ម៉ូតូ​ម៉ាក zoomerx មួយ​គ្រឿង​ពណ៍ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GR 1791 មក​ឈប់​ក្បែរ​ហើយ​មាន​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វា​រថយន្ត​លួច​យក​ទូរស័ព្ទ​ម៉ាក iPhone 6plus មួយគ្រឿង បានសម្រេច​ហើយ​បម្រុង​រត់​គេច​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​និង នាំខ្លួន​យក​ទៅ​ធ្វើ​ការសាកសួ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទំនប់ទឹក​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×