Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គឹម សន្តិភាព ត្រូវបានបន្ថែមតួនាទីភារកិច្ច ជាប្រធានគណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ រៀបចំគណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌ ទៅលើអ្នកជាប់ទោសក្នុងពន្ធនាគារ ដែលមានអក្សកាត់ថា «គ.ដ.ល»។

គណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌនេះ មានសមាសភាព ៧រូបដោយមាន លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន អមដោយអនុប្រធាន ២រូប គឺលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ទីម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ការអនុវត្តភារកិច្ចស្នូលរបស់គណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌនេះ គឺពិនិត្យពាក់ព័ន្ធ នឹងការផ្ដល់យោបល់លើ សំណើសុំដោះលែងដោយមាន លក្ខខណ្ឌរបស់ទណ្ឌិត , យោបល់របស់ព្រះរាជអាជ្ញា និងឯកសារនានាពាក់ព័ន្ធនឹងសំណើសុំដោះលែង ដោយមានលក្ខខណ្ឌទាំងអស់ដែលទទួលបានពីប្រធានសាលាដំបូង និងដោយត្រូវពិនិត្យឱ្យបានម៉ត់ចត់លើលក្ខខណ្ឌមួយចំនួន ដូចតទៅ ៖

  • ការកែប្រែគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងការមានសម្បទា ដែលអាចបញ្ចូលខ្លួនទៅក្នុងសង្គមឡើងវិញរបស់ទណ្ឌិត ដូចមានចែងក្នុងមាត្រា៥១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ,
  • ការបំពេញលក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលទណ្ឌិតបានអនុវត្តរួចរាល់ ដូចមានចែង ក្នុងមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ,
  • ស្ថានភាពនៃភាពចង្អៀតណែននៃពន្ធនាគារដែលទណ្ឌិតកំពុងអនុវត្តទោស
  • លក្ខខណ្ឌចាំបាច់ផ្សេងទៀត ដែលអាចធានាដល់ការធ្វើសមាហរណកម្ម ឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
×