Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាគ្រូមានមនសិការមែន ខ្លួនផ្ទុកកូវីដ-១៩ នៅព្យាយាមបង្រៀនសិស្ស តាមអនឡាញទៀត

ខេត្តពោធិ៍សាត់ ៖ បើតាម លោក តាន់ សំបូរ ប្រធានការិយាល័យអប់រំក្រុងពោធិ៍សាត់ បានឱ្យដឹង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ថា លោកគ្រូ សឹង ចាន់ថន និងលោកគ្រូ សាំង សៅរក្សា បច្ចុប្បន្នបង្រៀននៅវិទ្យាល័យទាចំរ៉ាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានវិជ្ជមានផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលក្នុងមណ្ឌលក្តី ក៏ឆ្លៀតបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ អេឡិចត្រូនិច «Group Google Meet និង Zoom» ទៅតាមលទ្ធភាព ដែលគាត់អាចធ្វើបាន ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការកោតសរសើរថា ជាគំរូល្អ។

លោកប្រធានការិយាល័យអប់រំក្រុងពោធិ៍សាត់ បានឲ្យដឹងទៀតថា បើតាមការស្រាវជ្រាវទៅលើលោកគ្រូទាំងពីរ រកឃើញថា ពួកគាត់មានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ , ហើយត្រូវសមត្ថកិច្ចធ្វើតេស្តរហ័ស បង្ហាញថា ពួកគាត់បានឆ្លងជំងឺកូវីដ-១៩ ក៏បានបញ្ជូនពួកគាត់ទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ក្រគរ និងមណ្ឌលព្យាបាលការដ្ឋានទី១០ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អ្វីដែលជាការកោតសរសើរនោះ គឺលោកគ្រូទាំងពីរ ពិតជាមានវិជ្ជាជីវៈជាគ្រូបង្រៀន ប្រកបដោយមនសិការ ថ្វីដ្បិតរូបពួកគាត់ ស្ថិតក្នុងមណ្ឌលសម្រាកព្យាបាលក៏ដោយ ក៏ពួកគាត់នៅឆ្លៀតឱកាស ដើម្បីបង្រៀនសិស្សរបស់ពួកគាត់ពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×