- អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៤៨នាក់ ជាអ្នកកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល ហើយស្របពេលជាមួយគ្នានេះដែរ ក៏ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ២៣៥នាក់ផងដែរ។

- រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ថែមទៀត និងជាសះស្បើយចំនួន ១៦៦នាក់។
- អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៦នាក់បន្ថែមទៀត ខណ:ត្រូវបានព្យាបាលឲ្យជាសះស្បើយ ៥១នាក់ និងស្លាប់១នាក់ មកពីក្រុងកំពង់ចាម។
- អាជ្ញាធរខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) , ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








