Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍ចុះដល់ទីតាំង ក្រុមក្មេងស្ទាវសង់ខ្ទមអាណាធិបតេយ្យ នៅមាត់ប្រឡាយភូមិ៤​ សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន​

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី១៦​ ខែសីហា​ វេលាម៉ោង​ ០៨:២៥នាទី​យប់​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ​ និងអន្តរាគមន៍​ ទីតាំងសង់ខ្ទមអាណាធិបតេយ្យ នៅមាត់ប្រឡាយភូមិ៤​ សង្កាត់បឹងសាឡាង​ ដែលក្រុមក្មេងស្ទាវសង់ សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន​ និងពេលយប់ធ្វេីសកម្មភាព លួចនៅពាក់កណ្តាលយប់​ ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង បានចុះដល់ទីតាំងភ្លាម​ ដើម្បីធ្វើការណែនាំអប់រំ​ និងឲ្យក្រុមក្មេងទាំងនោះ រុះរើចេញពីតាំងនោះភ្លាម​ផងដែរ​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×