Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាក្តេរិ៍ថ្នាក់ដឹកនាំជាសាធារណៈ តាមបណ្តាញព័ត៌មានសង្គម (tik tok )

spot_img

ខេត្តព្រះសីហនុ ៖ ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមន្ទីរជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង អាវុធហត្ថខេត្ត សម្របសម្រួល នីតិវិធីដោយលោកព្រះរាជអជ្ញាររង ពេញ ពិសិដ្ឋ បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ក្រុម២ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាក្តេរិ៍ថ្នាក់ដឹកនាំជាសាធារណៈ តាមបណ្តាញព័ត៌មានសង្គម (tik tok ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿង នៅទីបញ្ជការរដ្ឋានអាវុធហត្ថ ខេត្តព្រះសីហនុ និងត្រៀមបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×