Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីការតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ÷ ស្រ្តីជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ច្បាអំពៅទី២ ធ្វើការឃាត់ខ្លួនតាមដីការ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលវេលាម៉ោង១១នឹង៣០នាទីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រី្តដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ លាស់ រិន ហៅ តាំ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ២៤៣ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានបន្តទៀតថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីខាងលើ តាមដីការចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង​ បញ្ជូនខ្លួនទៅតុលាការ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

×