វីដេអូចាស់មួយ កាលពីជាង ១០ ឆ្នាំ មុន បង្ហាញពីតារាចម្រៀងស្រីកំពូលៗ ឱក សុគន្ធកញ្ញា, សុគន្ធ នីសា និងកញ្ញា លី អុីវ៉ាធីណា ឡើងបកស្រាយបទចម្រៀងមួយបទរួមគ្នា គឺបទ «ពាក្យស្រលាញ់ពាក្យស្អប់» នៅក្នុងកម្មវិធី Convert មួយប្រគុំនៅក្នុងទឹកដីខេត្តសៀមរាប ឃើញថា បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែនតែម្តង ជាពិសេសពីសំណាក់ហ្វេនៗអ្នកទាំងបី ហើយក្នុងនោះរហូតមានអ្នកខ្លះច្រឡំ អ្នកនាង សុគន្ធ នីសា ថាជាអតីតតារាចម្រៀងស្រី ជិន សេរីយ៉ា ទៀតផង។
ពិតណាស់ បើតាមរយៈរូបភាព និងនៅវ័យកាលនោះ អ្នកទាំងបី គឺសុទ្ធសឹងតែជាយុវវ័យដូចៗគ្នា។ ប៉ុន្តែ ក្នុងចំណោមអ្នកទាំងបី គឺអ្នកនាង សុគន្ធ នីសា ត្រូវបានមហាជននិយាយចំៗថា រាងដូចប្រុស ខណៈ ឱក សុគន្ធកញ្ញា វិញមើលទៅចរិកដូចប្រុសអុីចឹង។
តែទោះយ៉ាងណា មហាជនជាអ្នកគាំទ្រ បានសម្តែងការពេញចិត្តដល់ដល់ Idol ទាំងបីជាខ្លាំង និងក៏សូមសំណូមពរឲ្យពួកគេ ឡើងច្រៀងរួមគ្នាម្តងទៅ ដើម្បីរម្លឹកអនុស្សាវរីយ៍កាលនៅស្ទាវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង